តុលាការ​ឃុំខ្លួន​អគ្គនាយក ក្រុមហ៊ុន លក់​និង​បង់​រំលស់​រថយន្ត យីហោ សេង ហួត ករណី​ស៊ីដាច់​ប្រាក់​រាប់ម៉ឺន​ដុល្លារ

425
ចែករម្លែក

​ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: កាលពី​រសៀល​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៩ ដោយយោង​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះជា​ច្រើន​នាក់​, នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ចាប់ខ្លួន​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ សេង សុភ​គ៌ ជា​អគ្គនាយក​ក្រុមហ៊ុន លក់ និង បង់​រំលស់ រថយន្ត យីហោ សេង ហួត ករណី​ស៊ីដាច់​ប្រាក់​រាប់ម៉ឺន​ដុល្លារ​អាមេរិក តាម​រូបភាព​យក​ឡាន​ជួល​ពី​អ្នកដទៃ មក​លក់ ឬ​បង់​រំលស់ ឱ្យ​ប្រជាពលរដ្ឋ​។​

​រហូតមកដល់​រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ តុលាការ​បានសម្រេច​ឃុំខ្លួន​អគ្គនាយក​ក្រុមហ៊ុន​រូបនេះ ដាក់ពន្ធនាគារ​ក្រោម​ការចោទប្រកាន់​ពីបទ​រំលោភ​លើ​ទំនុកចិត្ត ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត​។

​ប្រភពព័ត៌មាន​បញ្ជាក់​ថា កន្លងមក ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ដែល​រងគ្រោះ​ដោយសារ ក្រុមហ៊ុន​ធ្វើ​នំ​អត់​ម្សៅ​របស់​ឃ្លាំង​លក់ និង​បង់​រំលស់ យីហោ សេង ហួត ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៧២ ក្រុម​២ ផ្លូវ​បេតុង ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ លេងល្បិច ប្រើ​ស្នៀត​ឆបោក​លុយ​ពី​ប្រជាពលរដ្ឋ អតិថិជន​រាប់រយ​នាក់ ក្នុង​រូបភាព ទិញ លក់ ជួល បង់​រំ​លោះ​រថយន្ត គ្រប់​ប្រភេទ ម្នាក់ៗ​ថ្ងូរ​ស្រែក​ទ្រហោយំ អស់​រាប់ពាន់​ដុល្លារ ជា​ប្រាក់​កក់​ក្នុង​ការបង់​រំ​លោះ​រថយន្ត ទៅតាម​ស៊េរី តែ​ធាតុពិត​កុំថាឡើយ​សំបក តួរ​ឡាន សូម្បីតែ​កង់ឡាន​មួយ​គ្រាប់ ក៏​មិនបាន​ផង ។​

​ប្រជាពលរដ្ឋ បាន​ទៅ​តវ៉ា​ទាម​ទារលុយ​វិញ តែ​ក្រុមហ៊ុន​យក​លេស​ដោះសា​រថា​ចាំ​ថ្ងៃនេះ ចាំ​ថ្ងៃនោះ ពីមួយថ្ងៃ​ទៅមួយថ្ងៃ លុយ​ក៏​អស់​ឡាន​ក៏​អត់ ហើយ ពលរដ្ឋ​រងគ្រោះ ប្រមាណ​ជាង​៥០​នាក់ លើកគ្នា​ទៅ​តវ៉ា ទាមទារ​រក​សំណង​លុយ​របស់ខ្លួន​វិញ បង្ក​ឲ្យ​ផ្អើល​កក្រើក ដោយ អគ្គ នាយក​ក្រុមហ៊ុន​នេះ បាន​គេចខ្លួនបាត់ នៅតែ​ទីតាំង សូម្បីតែ​ឡាន​មួយគ្រឿង​ក៏​គ្មាន​ឃើញ​នៅ​ឃ្លាំង​ដែរ ។​

​តាម​ប្រជាពលរដ្ឋ​រងគ្រោះ លើកឡើងថា ក្នុង​រូបភាព​ឆបោក របស់​ក្រុមហ៊ុន សេង ហួត ដែលមាន បុរស​ម្នាក់ ឈ្មោះ សេង សុភ​គ៌ ជា​អគ្គនាយក​ក្រុមហ៊ុន​បោកប្រាស់​ពលរដ្ឋ បង់លុយ​១​ពាន់​ដុល្លារ ទៅ​៥​ពាន់​ដុល្លារ តាម​ប្រភេទ​ស៊េរី​រថយន្ត កក់​ទុក​មុន​រង់ចាំ​រថយន្ត​មកដល់ ដោយ​ក្រុមហ៊ុន​ប្រាប់​ឲ្យ​មក​យក​ជា​ក្រោយ​តែ​ធាតុពិត គ្មានទេ​រថយន្ត​នោះបាន​លុយ មាន​ទាំង​ឯកសារ លាយ​ល័ក្ខណ៍​អក្សរ​ហើយ ឲ្យ​រង់ចាំ​ពេលនេះ ពេលនោះ ហួសកំណត់ ទារលុយ​វិញ​ក៏​ក្រុមហ៊ុន​មួយ​នេះ​មិន​ឲ្យ អ្នកខ្លះ​ជេរ ប្រទេច ដាក់​បណ្តាសារ ទៅបាន​លុយ​ខ្លះ​មកវិញ ពលរដ្ឋ​ខ្លះ អស់​ដល់​ទៅ ៥​ពាន់ ១​ម៉ឺន​ដុល្លារ ហើយ​ទារ​វិញ​អត់​បាន ឯកសារ​ម្នាក់ៗ​កាន់​ពេញដៃ ជា​ភស្តុតាង​៕ ល​