តុលាការ​ឃុំខ្លួន​អ្នកបើក​រថយន្តបុក​បុរស​ជនជាតិ​ង​ហ្វាំ​ង​ឡង់​ពីរ​នាក់ និង​ខ្មែរ​ម្នាក់​ស្លាប់

529
ចែករម្លែក
  • 1
    Share

ដោយ:ស​រិ​ទ្ធ​/​ភ្នំពេញ ៖ ​អ្នកបើករថយន្ត ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ បណ្តាល​ឲ្យ​បុរស​ជនជាតិ​ហ្វាំ​ង​ឡង់​២​នាក់ និង​បុរស​ជនជាតិខ្មែរ​ម្នាក់​ស្លាប់​នៅ​ខណ្ឌដូនពេញ ត្រូវបាន តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩​។

​បុរស អ្នកបើករថយន្ត​ឈ្មោះ ហ៊ែ​ល វណ្ណៈ អាយុ​៣០​ឆ្នាំ មុខរបរ​អ្នក​នាំ​ភ្ញៀវ​ទៅ​ថៃ មាន​ទីលំនៅ​ភូមិ​មាន​លាប សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី បើករថយន្ត​ម៉ាក LEXUS RX-330 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 2AX-5853​។​

​សូមបញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បានកើត​ឡើង នៅវេលា​ម៉ោង​២៖៣០​នាទី​រំលង​អ​ធ្រា​ត​ឈានចូល​ចូល​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​វិថី​ព្រះស៊ីសុវត្ថិ ប្រសព្វ​ផ្លូវ​លេខ​១៨៤ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​តាម​របាយការណ៍​រប​ស់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក បាន​បញ្ជាក់ថា មុនពេល​កើតហេតុ ជនបង្ក​បានធ្វើ​ដំណើរ​តាម បណ្តោយ​វិថី​ព្រះស៊ីសុវត្ថិ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បើក​ចូល​ចំណែក​ផ្លូវ​ម្ខាង រួច​ក៏​បុក​ជាមួយ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង ដែល​ធ្វើដំណើរ​ច្រាសទិស​គ្នា ម៉ាក SUZUKI VIVA ពណ៌​ខ្មៅ គ្មាន​លេខ បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ម្នាក់ និង​ជនបរទេស​ដែល​ជិះ​លើ​ម៉ូតូ​រ៉ឺម៉ក់​ចំនួន​២​នាក់ បាន​ស្លាប់​។​

​របាយការណ៍​បាន​បន្តថា ជនរងគ្រោះ​ដែល​បើក​ម៉ូតូ​រ៉ឺម៉ក​ឈ្មោះ​យឹម ស៊ីផុន អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ប្រាក់ ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់​។ ចំណែក​ជនបរទេស ទី​១​ឈ្មោះ HIETA ARTTU JOHANNES អាយុ​៣៣​ឆ្នាំ ជនជាតិ​ហ្វាំ​ង​ឡង់ និង​ទី​២-​ឈ្មោះ APAJASALMI LASSE MIKAEL អាយុ​៣៣​ឆ្នាំ ជនជាតិ​ហ្វាំ​ង​ឡង់​។ ជនបរទេស​ទាំងពីរ​នាក់ ស្នាក់នៅ​សណ្ឋាគារ​អា​ម៉ឹ​នី​បន្ទប់​លេខ​៤០៤ ជាន់​ទី​៤ មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​លេខ​២៤៨ សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​
​ជនបង្ក​ក្រោយពី​បុក​ម៉ូតូ​រ៉ឺម៉ក​រួចហើយ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ឈប់​ស្ងៀម​មួយគ្រឿង​ទៀត ម៉ាក HONDA CUB ពណ៌​ខៀវ ពាក់​ផ្លាកលេខ ប​-3975 ភព​1​។​

​បើតាម​របាយការណ៍ មូលហេតុ​បណ្តាល​ឲ្យ​គ្រោះថ្នាក់ មកពី​រថយន្ត​បើកបរ​លឿន មិន​ប្រកាន់​ចំណែក​ផ្លូវ​របស់ខ្លួន និង​បើកបរ​ក្នុង​ស្ថាន​ស្រវឹង​ដោយមាន​អត្រា​ជាតិ​អាល់កុល​0.91 Mg/L៕​B/