តុលាការ​ចិន​បញ្ជា​ឱ្យ​ប្រហារជីវិត​កូនប្រុស​ដែល​សម្លាប់​សងសឹក​ចំពោះ​ការស្លាប់​ម្តាយ​កាលពី​២២​ឆ្នាំមុន​

404
ចែករម្លែក

​បុរស​ម្នាក់​នៅ​ប្រទេស​ចិន​ភាគ​ពាយព្យ​នឹង​ប្តឹង​ឧទ្ធរណ៍​ការកាត់ទោស​ប្រហារជីវិត​ដែល​ត្រូវបាន​សម្រេច​មកលើ​គាត់ បន្ទាប់ពី​បុរស​នេះ​បានសម្លាប់​អ្នកជិតខាង​៣​នាក់​​កាលពី​ឆ្នាំមុន​ដើម្បី​ជាការ​សង​សឹង​ចំពោះ​ការសម្លាប់​ម្តាយ​របស់គាត់​ជាង​២០​ឆ្នាំ​កន្លងទៅ​។​

​តុលាការក្រុង​Hanzhong បានប្រកាស​នៅ​គេហទំព័រ​Weibo របស់ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ទី​៨​មករា​ថា បុរស​ឈ្មោះ​Zhang Koukou អាយុ​៣៦​ឆ្នាំនេះ​ត្រូវបាន​កាត់ទោស​ប្រហារ​​ជីវិត​ពីបទ​ចាក់​សម្លាប់​អ្នកជិតខាង​របស់គាត់​ចំនួន​៣​នាក់ នៅ​ខេត្ត​Shaanxi កាលពី​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០១៨​។​

​រដ្ឋាភិបាល​ខេត្ត​នេះ បាន​និយាយថា កាលពី​ខែ​ខែកុម្ភៈ លោក Zhang Koukou បានសម្លាប់​អ្នកជិតខាង​របស់គាត់ ពីព្រោះ​គាត់​បានឱ្យ​ពួកគេ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​​ការស្លាប់​របស់​ម្តាយ​របស់គាត់ កាលពី​ឆ្នាំ​១៩៩៦​។

​នៅក្នុង​សេច​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ខេត្ត​នេះ​បា​និយាយថា លោក Zhang Koukou​មាន​អាយុ​១៣​ឆ្នាំ​នៅពេលនោះ ហើយ​បានឃើញ​ហេតុការណ៍​នេះ​៕ដោយ:សុខា/sn

​លោក Zhang Koukou នឹង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​ការកាត់ទោស​ប្រហារជីវិត​គាត់​បន្ទាប់ពី​គាត់​បានសម្លាប់​អ្នកជិតខាង​៣​នាក់​កាលពី​ឆ្នាំមុន​ដើម្បី​ជាការ​សង​សឹង​​ចំពោះ​ការសម្លាប់​ម្តាយ​របស់គាត់​