តុលាការ​ចោទប្រកាន់​តា​ចំណាស់​ម្នាក់​ដែល​រំលោភ​សេពសន្ថវៈ​ក្មេងស្រី​អាយុ​៩​ឆ្នាំ

984
ចែករម្លែក

(​ភ្នំពេញ​)៖​លោក ងិន ពេ​ជ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣១ ខែកក្កដា នេះ សម្រេច​ចោទប្រកាន់​តា​ចំណាស់​ម្នាក់​ដែល​រំលោភ​សេពសន្ថវៈ​ក្មេងស្រី​អាយុ​៩​ឆ្នាំ រួច​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​ប្រភពព័ត៌មាន​ច្បាស់​ការណ៍ បង្ហើប​ឲ្យ​ដឹងថា តា​ចំណាស់​រូបនេះ​ឈ្មោះ ឆាយ យ៉ាន អាយុ​៥៨​ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ​”​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជនរងគ្រោះ​”​តាម​មាត្រា​២៣៩​និង​មាត្រា​២៤១​នៃ​ក្រមព្រហ្មទណ្ឌ ។ បទល្មើស​នេះ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​៧​ឆ្នាំទៅ​១៥​ឆ្នាំ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ហេតុការណ៍​រំលោភ​សេពសន្ថវ​:​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧ នៅក្នុង​ព្រៃ​ដី​ឡូ​តិ៍​គ្មាន​លេខ ភូមិ​ព្រែក​ធំ​២ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ នៅ​គ្រា​ដែល​កុមារី​រងគ្រោះ​បាន​ដើរទៅ​ទិញ​ទឹកកក ។ ពេលមកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជួប​ជនសង្ស័យ ពេលនោះ​ជនសង្ស័យ​បាន​ចាប់​កុមារី​រងគ្រោះ​ចូលក្នុង​ព្រៃ រួច​លេង​ប្រដាប់ភេទ​កុមារី​រងគ្រោះ និង​រំលោភ​រហូត​បានសម្រេច​៕​ដោយ​៖​ស​.​រិ​ទ្ធ​