តុលាការ​ចោទប្រកាន់​ស្ត្រី​ថៅកែ​ហាង​កែ​សម្ផស្ស​ឌែ​ម៉ូ​គ្លីនិក និង​គ្រូពេទ្យ​ម្នាក់​ករណី​ថត​វីដេអូ អតិថិជន ដែល​ទៅ​ទទួល​សេវាកម្ម​ដើម្បី​គំរាម​ទារប្រាក់

673
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: ស្ត្រី​ថៅកែ​ហាង​កែ​សម្ផស្ស ឌែ​ម៉ូ​គ្លីនិក​និង​ស្ត្រី​ម្នាក់ទៀត​ជា​គ្រូពេទ្យ​ផ្នែក​ដេរ វះកាត់​គ្រឿង​ក្រោម​ប្រចាំ​គ្លីនិក​បាន​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនមក​តុលាការ កាលពី​ព្រឹក​ថ្ងៃទី​៤​ខែ មករា​ឆ្នាំ​២០១៩​ដើម្បី​សាកសួរ​ករណី​ថត​វីដេអូ អតិថិជន ដែល​ទៅ​ទទួល​សេវាកម្ម​កែ​សម្ផស្ស​ដើម្បី​គំរាម​ទារប្រាក់​។​

​រហូតដល់​រសៀល​ថ្ងៃទី ៤​ខែមករា ឆ្នាំ​២០១៩ លោកស្រី​ហូ​វ ដា​ណេ​ថៅកែ​ហាង​កែ​សម្ផស្ស ឌែ​ម៉ូ​គ្លីនិក​និង​ឈ្មោះ​ពៅ ស៊ី​ណាត ជា​គ្រូពេទ្យ​ផ្នែក​ដេរ វះកាត់​គ្រឿង​ក្រោម​ប្រចាំ​គ្លីនិក​ឌែ​រ​ម៉ូ ត្រូវបាន​លោក​សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានធ្វើការ​ចោទប្រកាន់​ពីបទ​គំរាម​ហែកកេរ្តិ៍ បទ​កំហែង​យក​និង​បទ​ប៉ះពាល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល​រួច​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា លោកស្រី​ហូ​វ ដា​ណេ ត្រូវបាន​ឃាត់ខ្លួន​នា​វេលា​ថ្ងៃត្រង់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ចាត់ការ​តាមច្បាប់ បន្ទាប់ពី​សមត្ថកិច្ច​ពិនិត្យឃើញថា សកម្មភាព និង​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​មាន​ចេតនា​ទុច្ចរិត ក្នុងការ​ប្រើប្រាស់​រូបភាព​វីដេអូ ស្ដីពី​សកម្មភាព​ក្រុមគ្រូពេទ្យ​វះកាត់​ដេរ​ប្រដាប់ភេទ​អតិថិជន ដើម្បី​ទុក​បង្ខំ​ទារប្រាក់​ពី​ជនរងគ្រោះ​ជា​ថ្នូរ​នឹង​ការមិន​បង្ហោះ​រូបភាព​លើ​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ជនរងគ្រោះ​បាន​ប្តឹង ស្ត្រី​សង្ស័យ ដោយ​ចោទប្រកាន់ថា បាន​បើកហាង​កែ​សម្ផស្ស​ដោយ ផ្តល់​សេវាកម្ម​កែ​សម្ផស្ស​ចាក់​ថ្នាំ​ឲ្យ​ស និង​ដេរ​ប្រដាប់​ភេទស្ត្រីៗ (​ធ្លាប់​រួមភេទ​រួច​) ឲ្យ​រួម​តូច​ដូច​នៅ​ក្រមុំ (​ហ្ស៊ី​ន​) វិញ ដោយ​យក​តម្លៃ​៧០០​ដុល្លារ​ក្នុង​ម្នាក់​។ លុះ​បានផ្តល់​សេវា​រួចរាល់ ស្រាប់​តែមាន​វិ​ក័យ​ប​ត្រ​២ គឺ​មួយ​តម្លៃ​៧០០​ដុល្លារ និង​មួយទៀត​តម្លៃ ២៨០០០​ដុល្លារ ដោយ​អះអាងថា តម្លៃ​២៨០០០​ដុល្លារ ជា​សេវា​ចាក់​ថ្នាំ​ផ្សេងៗ​។ ពេលនោះ ជនរងគ្រោះ​បាន​តវ៉ា លើ​សេវា​ផ្សេងៗ ដោយ​សុំ​បង់លុយ​ត្រឹម​២០០០​ដុល្លារ ប៉ុន្តែ​ស្ត្រី​សង្ស័យ​មិន​យល់ព្រម ហើយ​បានទាមទារ​៨០០០​ដុល្លារ បើ​មិនបាន​៨០០០​ដុល្លារ​ទេ គេ​នឹង​បង្ហោះ​វីដេអូ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ខ្មាស​គេ អំពី​រូបភាព​ជនរងគ្រោះ​កំពុង​ទទួល​សេវា​ដេរ​ឬ​កែ​ប្រដាប់ភេទ​។ ក្រោយ​ទទួល​ការ​គំរាម​បែបនេះ ទើប​ជនរងគ្រោះ​សម្រេច​ដាក់ពាក្យ​ប្តឹងទៅ​ការិយាល័យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ ប្រទេស​ឲ្យ​ចាប់ខ្លួន​ស្ត្រី​សង្ស័យ តែម្តងទៅ​៕