តុលាការ​តួ​ក​គី​កាត់ទោស​អ្នកកា​សែ​១៣​នាក់​ឱ្យ​ជាប់​ទោស​ពី​បទ​ជាប់​ព័ន្ធ​ធ្វើ​រដ្ឋប្រហារ​

867
ចែករម្លែក

​តុលាការ​តួ​ក​គី កាលពី​ថ្ងៃ​ពុធ​ទី​២៥​មេសា​បាន​កាត់ទោស​អ្នកកាសែត​១៣​នាក់​ឱ្យ​ជាប់ទោស តាម​ការចោទប្រកាន់​អំពី​បទ​ធ្វើ​ភេរវកម្ម​ដែល​ជា​ករណី​ចោទប្រកាន់​មួយ​​ដែល​បាន​នាំឱ្យ​មាន​ការ​ថ្កោលទោស ជា​សកល​ចំពោះ​ការរំលោភបំពាន​សិទ្ធិ​សេរីភាព​សារព័ត៌មាន​។​

​អ្នកកាសែត​ទាំងអស់​នេះ ជា​បុគ្គលិក​របស់​កាសែត Cumhuriyet ដែល​សរសេរ​រិះគន់​ប្រឆាំង​រដ្ឋាភិបាល​តួ​ក​គី​។​

​អ្នកកាសែត​៣​នាក់​ក្នុងចំណោម​អ្នកកាសែត​ទាំងនេះ ត្រូវបាន​កាត់ទោស​ឱ្យ​រួចខ្លួន ។ ទោះជា​យ៉ាងណា​ ​ពួក​អ្នកកាសែត​ដែល​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ទោស​នោះ នៅ​មាន​សេរីភាព​នៅឡើយ​ទេ ខណៈ​ដែល​ពួកគេ កំពុង​ប្តឹង​ឧទ្ធរណ៍​។​

​ពួកគេ​ត្រូវបាន​ចាប់ខ្លួន ក្នុងអំឡុងពេល​ការបង្ក្រាប​មួយ បន្ទាប់​ពី​ការ​ធ្វើ​រដ្ឋប្រហារ​បរាជ័យ កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៦​។​

​ក្រុម​អជ្ញាធរ​តួ​ក​គី បាន​ចោទប្រកាន់​ពួក​អ្នកកាសែត​Cumhuriyet ថា​បាន​គាំទ្រ​ក្រុម​អ្នក​ធ្វើ​រដ្ឋប្រហារ​ដែល​ខ្លួន​បាន​ហៅ​ថា​ជា​អង្គការ​ភេរវកម្ម ដោយ​រួម​ទាំង​គណបក្ស​​ពលករ​PKK និង​គណបក្ស​រណសិរ្ស​បដិវត្តន៍​រំដោះប្រជាជន ព្រមទាំង លោក Fetullah Gulen មេដឹកនាំ​សាសនា ដែល​ត្រូវបាន​ចោទប្រកាន់​ពី​ថា​ជា​មេគំនិត​ក្នុងការ​​ធ្វើ​រដ្ឋប្រហារ​ដែល​បរា​ជ័យ​នេះ​។​

​លោក Fetullah Gulen កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​សហរដ្ឋអាមេរិក ជា​ទី​ដែល​ក្រុម​អាជ្ញាធរ បាន​បដិសេធ​មិន​ធ្វើ​បត្យាប័ន​លោក មក​ប្រទេស​តួ​ក​គី​វិញ​នោះទេ​៕ដោយ៖សុខា/SN

​ការ​ទោស​របស់​តុលាការ​តួ​ក​គី​លើ​ក្រុម​អ្នក​សែត បាន​បង្ក​ឱ្យ​មាន​ការ​ថ្កោលទោស​ជា​អន្តរជាតិ​