​សាល​ក្រម​សំរេចឲ្យ​អតីត​នាយករដ្ឋមន្ត្រី យ៉ី​ង​ឡាក់ ជាប់គុកឬអត់ ចេញនៅ​ថ្ងៃទី​២៥​ខែសីហា​

387

​តុលាការ​កំពូល​ថៃ បានកំណត់​ថ្ងៃទី​២៥​ខែសីហា​ដើម្បី​ចេញ​សាលក្រម​របស់ខ្លួន​អំពី​ករណី​ធ្វេសប្រហែស​ភារកិច្ច​ដែលជា​បទឧក្រិដ្ឋ​ប្រឆាំង​អតីត​នាយករដ្ឋមន្ត្រី លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ដោយ​ករណីនេះ​គឺ​ផ្តើមចេញពី​គម្រោង​ទិញស្រូវ​អង្ករ​ដ៏​ពុករលួយ​នៅក្រោម​ការដឹកនាំ​រដ្ឋាភិបាល​របស់លោក​ស្រី​។ លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ អាច​ប្រឈម​ការជាប់គុក​១០​ឆ្នាំ បើសិន សាលក្រម​ជាប់ទោស​ត្រូវបាន​ចេញ​ដោយ​តុលាការ​។​

​នៅ​កាលបរិច្ឆេទ​នោះដែរ (​នៅ​ថ្ងៃទី​២៥​ខែសីហា​) តុលាការ ក៏បាន​គ្រោង​ចេញ​សាលក្រម​របស់ខ្លួន​អំពី​ករណី​ដែល​ជាប់ទាក់ទង​ទៅនឹង​អតីត​រដ្ឋ​ម​ន្រី្ត​ពាណិជ្ជកម្ម លោក ប៊ុន​សុង ថេ​រូ​យ៉ា​ភិ​រុម និង មនុស្ស​ចំនួន​២៧​នាក់​ផ្សេងទៀត ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​ទោសកំហុស​ដោយ​មិនមាន​ភាពស្មោះត្រង់​ចំពោះ​កិច្ចព្រមព្រៀង​ក្លែងបន្លំ​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​ក្នុង​ការលក់​អង្ករ​ចំនួន​៦,២​លាន​តោន​ទៅឱ្យ​ប្រទេស​ចិន ដោយ​គិត​ជា​ទឹកប្រាក់​គឺ​ជាង​២០​ពាន់​លាន​បាត​៕ ដោយ៖ សុខា

​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ប្រតិកម្មនឹងអ្នកគាំទ្រដែលមកលើកទឹកចិត្តលោកស្រីនៅថ្ងៃសវនាការចុងក្រោយកាលពីថ្ងៃ២១កក្កដា