តុលាការ​នឹង​បន្ត​សវនាការ​រឿងក្ដី លោក សួន សេរី​រដ្ឋា នៅ​រសៀល​នេះ ​ ​

894
ចែករម្លែក

(​ភ្នំពេញ​) ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បន្ត​បើកសវនាការ​រឿងក្ដី លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ដែល​សរសេរ​ប្រមាថ​ដល់​កងទ័ព នៅលើ​បណ្តាញ​សង្គម Facebook នៅ​រសៀល​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧​នេះ​។ សវនាការ​នេះ មាន​លោក រស់ ពិសិដ្ឋ ជា​ចៅក្រម​ជំនុំជម្រះ និង លោក​សៀង សុខ ព្រះរាជអាជ្ញារង ជា​តំណាង​អយ្យការ ។​
​ ​
​លោក សួន សេរី​រដ្ឋា ត្រូវបាន លោក រស់ ពិសិដ្ឋ ជា​ចៅក្រម​ជំនុំជម្រះ សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែសីហា ក្រោម​ការចោទប្រកាន់​ចំនួន​៣​បទល្មើស ក្នុងនោះ​រួមមាន បទ​ញុះញង់​កុំឱ្យ​យោធិន​ស្តាប់បង្គាប់ ,​បទ​ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព និង បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។​

​លោក សួន សេរី​រដ្ឋា ត្រូវបាន​សមត្ថកិច្ច កាលពី​រសៀល​ថ្ងៃទី​១៣ សីហា ឆ្នាំ​២០១៧ បន្ទាប់​បាន​សរសេរ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប្រមាថមើលងាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ថ្នាក់ដឹកនាំ​ប្រទេសជាតិ ពិសេស​ស្ថាប័ន​កងយោធពល​ខេមរភូមិន្ទ​ទាំងមូល​ភ្លាមៗ​ក្រោយ​​ព្រឹត្តិការណ៍​ប្រឈមមុខ​ដាក់គ្នា រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ឡាវ នៅ​ព្រំដែន​ខេត្តស្ទឹងត្រែង​៕​ដោយ​៖​វិបុល​/sn