តុលាការ​នឹង​ប្រកាស​សាលក្រម​រឿងក្តី​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី សាជាថ្មី នៅ​ថ្ងៃទី​៣ ខែតុលា​

144
ចែករម្លែក

ដោយ​៖​ឆាយា​នាថ :ភ្នំពេញ​៖​តុលាការ​បានកំណត់​កាលបរិច្ឆេទ​សាជាថ្មីហើយ ចំពោះ​សាលក្រម​សំណុំរឿង​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​២​រូប ។

​លោក អ៊ី រិន្ទ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែងថា សាលក្រម​នេះ នឹង​ប្រកាស​នៅ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​៨៖៣០​នាទី ។

​សូមបញ្ជាក់ថា តុលាការ​បាន​ចោទប្រកាន់​លោក យាង សុធា​រិន្ទ និង លោក អ៊ួ​ន ឈិន ចំនួន​២​បទ​ចោទ គឺ​ទី​១ បទ “​ផ្ដល់ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែលនាំឱ្យ​អន្តរាយ​ការការពារ​ជាតិ​” និង​ទី​២ បទ “​ផលិត​វីដេអូ​អាសអាភាស​” បន្ទាប់ពី​បាន​ឃាត់ខ្លួន​ពួកគាត់កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ​។​

​តុលាការ​បាន​ឃុំខ្លួន​អ្នក​ទាំងពីរ ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង ៩​ខែ ទើប​អនុញ្ញាតឱ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​ភ្ជាប់​នូវ​លក្ខខណ្ឌ​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយ​ត្រូវ​បង្ហាញខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស​រៀងរាល់ខែ និង​ហាម​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​ជាដើម ៕​Ha