តុលាការ​ផ្តន្ទាទោស​មន្ត្រី​អង្គរក្ស​ម្នាក់​និង​មន្ត្រីឃុំ​ម្នាក់​ដាក់គុក​២​ឆ្នាំ​អនុវត្ត​ទោស​តែ​៦​ខែ​

1231
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​សំណុំរឿង​ចំនួន​៤​ត្រូវ​ចោទ​ដែល​ត្រូវ​ផ្តន្ទាទោស​កាលពី​រសៀល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨​នេះ​។ លោក កូយ សៅ ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក ចែ សុង ជា​តំណាង​អយ្យការ​សវនាការ បាន​បើកសវនាការ ប្រកាស​សាលក្រម ផ្តន្ទាទោស ជនជាប់ចោទ ទី​១​ឈ្មោះ ស៊ុន សៀង ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ មុខរបរ ជា​មន្ត្រី​កង​អង្គរក្ស និង​ទី​២​ឈ្មោះ ហេង សាន ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ ជា​អតីត​សមាជិក​ក្រុមប្រឹក្សាឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត​៖

-​សំណុំរឿង​ទី​១៖ សម្រេច​ផ្តន្ទាទោស ជនជាប់ចោទ​ទាំង ២​នាក់ ដាក់ពន្ធនាគារ កំណត់​រយៈពេល ៦​ខែ ដោយ​សម្រេច​ព្យួរទោស​ទាំងអស់ មិនបាច់ចាំ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ពីបទ ឆបោក និង​តម្រូវ​ឲ្យ​ជនជាប់ចោទ​រួមគ្នា​សង សំណង​ទៅ​ដើមបណ្តឹង​ចំនួន ៥​ម៉ឺន​ដុល្លារ និង​សងជំងឺចិត្ត ចំនួន ៥.០០០​ដុល្លារ ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០១៣ នៅ​រាជធានី​ភ្នំពេញ យោងតាម​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ​។​

​សំណុំរឿង​ទី​២ មាន​ចំនួន ០៣ បទចោទប្រកាន់ សម្រេច​ផ្តន្ទាទោស ជនជាប់ចោទ ទាំង ០២​នាក់ ដាក់ពន្ធនាគារ កំណត់​រយៈ ពេល ១​ឆ្នាំ និង​៦​ខែ​។​ប៉ុន្តែ​ត្រូវអនុវត្ត​ទោស​ត្រឹមតែ ៦​ខែ​ប៉ុណ្ណោះ ក្នុង​ពន្ធនាគារ និង​តម្រូវ​ឲ្យ​ជនជាប់ចោទ​រួមគ្នា​សង សំណង​ទៅ​ដើមបណ្តឹង​ចំនួន ៧៥​ម៉ឺន​ដុល្លារ និង​សងជំងឺចិត្ត ចំនួន ១០​ម៉ឺន​ដុល្លារ ទី​១​ពីបទ ក្លែងបន្លំ ស្នាម​មេដៃ​ពលរដ្ឋ ហត្ថលេខា និង​ត្រា​អាជ្ញាធរ នៅ​ខេត្តកំពត​, ទី​២​ពីបទ ប្រើប្រាស់​លិខិត​ក្លែង និង​ទី​៣​ពីបទ ឆបោក ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០១៣ នៅ​រាជធានី​ភ្នំពេញ យោងតាម​មាត្រា មាត្រា ៦២៦ មាត្រា ៦២៧ មាត្រា ៦២៨ មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ពាក់ព័ន្ធ​សេចក្តីសម្រេច របស់​តុលាការ​នេះ ដើមបណ្តឹង​បាន​ថ្លែង អបអរសាទរ​ចំពោះ​ការសម្រេច​ឲ្យ​ជនជាប់ចោទ សង​សំណង និង​ជំងឺ​ចិត្ត បាន​សមស្រប​តាម​ការ​ខូចខាត​របស់​ពួកគាត់​។​ប៉ុន្តែ​ទោះបីជា​យ៉ាងណា ដើមបណ្តឹង​ហាក់ មិនសូវ​ពេញចិត្ត​ចំពោះ ការផ្តន្ទាទោស ដាក់ពន្ធនាគារ ជនជាប់ចោទ​ទាំង ០២​នាក់ ដោយ​អនុវត្ត​ទោស​ត្រឹមតែ ៦​ខែ​ក្នុង​ពន្ធនាគារ បែបនេះ​អាច​បង្ក​ជា​ក្តីបារម្ភ​ចំពោះ​សុវត្ថិភាព​ពួកគាត់ ខណៈដែល ជនជាប់ចោទ​សុទ្ធសឹង​ជា​មន្ត្រី​ប្រដាប់អាវុធ​។​

​សូមបញ្ជាក់ថា នៅក្នុង​សវនាការ​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨​កន្លងទៅ ជនជាប់ចោទ​ទាំង ០២​នាក់ បានការ​ចោទប្រកាន់រ​បស់​តុលាការ ដោយ​មិនមាន​ឃើញ​មាន​សាក្សី ឬ​ភស្តុតាង ដោះ​បន្ទុក​ឡើយ ប៉ុន្តែ​ទីបំផុត ក្រុម​ជនជាប់ចោទ នៅតែ​ទទួលបាន​ស្ថានសម្រាលទោស យ៉ាង​ល្អប្រសើរ​ពី​តុលាការ​៕S/

​តុលាការ​ផ្តន្ទាទោស​មន្ត្រី​អង្គរក្ស​ម្នាក់​និង​មន្ត្រីឃុំ​ម្នាក់​ដាក់គុក​២​ឆ្នាំ​អនុវត្ត​ទោស​តែ​៦​ខែ​