តុលាការ​ពិន័យ​១០​លាន​រៀល​ទណ្ឌិត សម រង្ស៊ី និង​សង​ដើមបណ្តឹង​៤​ពាន់​លាន​រៀល រឿង​បរិហាកេរ្តិ៍​សម្តេច​តេ​ជោ​

160

(​ភ្នំពេញ​)៖​ក្រោយ​បញ្ចប់​សវនាការ​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ នេះ លោក ហេង សុខ​ណា ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោស​ទណ្ឌិត សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល និង សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើមបណ្តឹង​ចំនួន​៤​ពាន់​លាន​រៀល ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៣០៥​នៃ​ក្រមព្រហ្មទណ្ឌ ។​

​សាលក្រម​នេះ​គឺ​បន្ទាប់ពី​ទណ្ឌិត​សម រង្ស៊ី និយាយថា កញ្ញា ធី សុវណ្ណ​ថា សូក​ប្រាក់​ចំនួន​មួយ​លាន​ដុល្លារ​អាមេរិក ដល់​សម្តេច​តេ​ជោ​។​

​លោក សំ សុ​គង់ មេធាវី​ការពារ​សិទ្ធិ​ទណ្ឌិត​សម រង្ស៊ី ថ្លែងថា នឹង​ពិចារណា​ជាមួយ​កូនក្តី ប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​ការសម្រេច​នេះ​៕​ដោយ៖ឆាយានាថ/sn

​លោក សំ សុ​គង់ មេធាវី​ការពារ​សិទ្ធិ​ទណ្ឌិត​សម រង្ស៊ី