តុលាការ​មី​យ៉ាន់​ម៉ា​បដិសេធ​ការទម្លាក់​ចោល​រឿងក្តី​ប្រឆាំង​អ្នកសារព័ត៌មាន​រ៉​យ​ទ័រ​

1001
ចែករម្លែក

​តុលាការ​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃ​ពុធ​ទី​១១​ខែ​មេសា​បាន​ច្រានចោល​សំណើសុំ​ទម្លាក់ចោល រឿងក្តី​មួយ​ប្រឆាំង​អ្នកយក​ព័ត៌មាន​នៃ​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​(Reuters ) ​ចំនួន​២​នាក់ ដែល​ត្រូវ​ចាប់ខ្លួន ខណៈ​កំពុង​ស៊ើបអង្កេត​ការសម្លាប់​រង្គាល ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា​មូស្លីម ដែល​ជំរុញ​ឱ្យ​មាន​ការកាត់ទោស​ដ៏​ចម្រូងចម្រាស​និង​ការតវ៉ា​​រិះគន់​នៅ​ទូទាំង​ពិភពលោក​។​

​អ្នកសារព័ត៌មាន​ទាំង​២ គឺ លោក Wa Lone អាយុ​៣២​ឆ្នាំ និង លោក Kyaw Soe Oo អាយុ​២៧​ឆ្នាំ​ត្រូវបាន​ចាប់​ឃុំខ្លួន​កាលពី​ខែ​ធ្នូ និង ត្រូវបាន​ចោទ​ពី​បទ​រំលោភ​​បំពាន​លើ​ច្បាប់​សន្តិសុខ​ជាតិ​របស់​ប្រទេស​នេះ ដោយសារ​ពួកគេ​មាន​ឯកសារ​ដែល​ទាក់ទង​ទៅនឹង​ប្រតិបត្តិការ​សន្តិសុខ​នៅ​រដ្ឋ​រ៉ា​ឃី​ន ដែល​មាន​ជម្លោះ​ខ្លាំង​នេះ​។​

​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ប្រឈម​មុខ​នឹង​ការ​ថ្កោលទោស​និង​ការចោទប្រកាន់​ពី​បទ​សម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ ការ​បោសសម្អាត​ជនជាតិភាគតិច និង​អំពើ​ប្រល័យ​​ពូជសាសន៍ ដោយសារ​មាន​ជនជាតិ​ឥស្លាម​រ៉ូ​ហ៊ីង យ៉ាប្រ​ហែល​៧០.០០០​នាក់​បាន​រត់គេចខ្លួន​ពី​រដ្ឋ​រ៉ា​ឃី​ន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែស​បន្ទាប់​ពី​ការបង្ក្រា​បដោ​យ​ពួកយោធា​​ទៅលើ​ក្រុម​បះបោរ​។​

​លោក Kyaw Soe Oo (​រូប​កណ្តាល​) និង លោក Wa Lone (​រូប​ស្តាំ​) និយាយ​ទៅកាន់​អ្នកសារព័ត៌មាន បន្ទាប់​ពី​តុលាការ បដិសេធ​ការទម្លាក់​ចោល​រឿងក្តី​ប្រឆាំង​ពួកគេ​