តុលាការ​ម៉ាឡេស៊ី​កាត់ទោស​ប្រហារជីវិត​ស្ត្រី​ជនជាតិ​អូស្ត្រាលី​ពីបទ​ជួញដូរ​គ្រឿងញៀន​

3310
ចែករម្លែក

តុលាការម៉ាឡេស៊ីកាលពីថ្ងៃព្រហស្បតិ៍ទី២៤ឧសភាបានផ្តន្ទាទោសប្រហារជីវិតដោយព្យួរក ស្រ្តីជនជាតិអូស្រ្តាលីដែលមានកូន៣នាក់ម្នាក់ពីបទជួញដូរគ្រឿងញៀនមេតំហ្វេតាមីនជាងមួយគីឡូក្រាម ចូលប្រទេសម៉ាឡេស៊ី​ប៉ុន្តែ មេធាវីរបស់ស្ត្រីនេះបាននិយាយថា នាងបានកំពុងប្តឹងឧទ្ធរណ៍។

ក្រុមរដ្ឋអាជ្ញាបានស្វែងរកការកាត់ក្តីរបស់តុលាការឧទ្ធរណ៍ដែលកាលពីមុនបានផ្លាស់ប្តូរការសម្រេចអំពីការកាត់ទោសឱ្យរួចខ្លួនរបស់ស្ត្រីអូស្រ្តាលីឈ្មោះ Maria Exposto អាយុ៥៤ឆ្នាំនេះ ដែលចោទប្រកាន់ពីបទជួយដូរគ្រឿងញៀនដោយលាក់ក្នុងកាបូបស្ពាយមួយកាលពីខែធ្នូឆ្នាំ២០១៤ បន្ទាប់ពីនាងបាននិយាយថា នាងត្រូវបានគេបោកប្រាស់តាមអ៊ីនធឺរណែត។

លោកស្រីTania Scivetti មេធាវីតំណាងឱ្យនាងMaria Exposto ដែលមកពីទីក្រុងស៊ីដនីបាននិយាយថា ក្រុមមេធាវីរបស់នាងបានដាក់ពាក្យបណ្តឹងទៅតុលាការសហព័ន្ធ។

លោកស្រីTania Scivetti បានប្រាប់សារព័ត៌មានReuters “យើងមានការខកចិត្តយ៉ាងខ្លាំង។ នាង Maria Exposto គឺជាជនរងគ្រោះនៃការឆបោកតាមអ៊ិនធឺណិត។ នាងមិនមែនជាអ្នកជួញដូរគ្រឿងញៀនទេ” ។

នាង Maria Exposto ដែលត្រូវបានចាប់ខ្លួននៅទីក្រុងកូឡាឡាំពួ នៅពេលប្តូរជើងយន្តហោះ ទៅទីក្រុង​Melbourne ពីទីក្រុងShanghai នោះបាននិយាយថានាងត្រូវបានបោកបញ្ឆោតឱ្យយកកាបូបជាមួយគ្រឿងញៀនដោយមិត្តម្នាក់នៃនៃមិត្តប្រុសតាមអនឡាញរបស់នាង ដែលអះអាងថា ជាទាហានអាមេរិកបម្រើការងារនៅអាហ្វហ្គានីស្ថាន៕ដោយ៖សុខា/SN

ស្ត្រីអូស្រ្តាលីឈ្មោះ Maria Exposto អាយុ៥៤ឆ្នាំនេះ ត្រូវបាននាំខ្លួនចេញពីតុលាការបន្ទាប់ពីការកាត់ក្តីនៅតុលាការជាន់ខ្ពស់ទីក្រុងShah Alam ប្រទេសម៉ាឡេស៊ី