ប្រឈមការជាប់គុក១២.០០០ឆ្នាំ ចំពោះការចោទប្រកាន់៦៣១ករណី​ពីបទ​រំលោភកូនស្រី​របស់ខ្លួន​ជាង​៦០០​លើក

1304
ចែករម្លែក
  • 13
    Shares

​រយៈពេល​៣​ម៉ោង​គឺ​មិន​គ្រប់គ្រាន់​សម្រាប់​តុលាការ​ពិសេស​ឧ​ក្រិ​ដ្ខ​កម្ម​ផ្លូវភេទ​ប្រឆាំង​កុមារ​ក្នុងការ​កាត់ក្តី​
​និង​ប្រកាស​សាលក្រម​ដែលមាន​សរុប​ដល់​ទៅ​៦៣១​ករណី ប្រឆាំង​បុរស​ម្នាក់​អាយុ​៣៦​ឆ្នាំ ដែល​ត្រូវបាន​ចោទប្រកាន់ថា​បានរួម​ភេទ​តាម​រន្ធ​គូទ​និង​ចាប់រំលោភ​កូនស្រី​របស់ខ្លួន​ជាង​៦០០​លើក នេះ​ទេ​។​

​លោក យ៉ុង ហ្សា​រី​ដា សា​ហ្សា​លី ជា​ចៅក្រម បាន​បញ្ជា​ឱ្យ​អាន​ករណី​ចោទប្រកាន់​ទាំង​៦៣១​ករណីនេះ​នៅ​តុលាការ កាលពី​ថ្ងៃ​ពុធ​ទី​៩​សីហា​។ ប៉ុន្តែ​មន្ត្រី​តុលាការ​បាន​អាន​ករណី​ចោទប្រកាន់​ទាំងនេះ អស់​ពេល​ដល់​ទៅ​៣​ម៉ោង ហើយ​ករណី​ចោទប្រកាន់​តែ​១៨២​ករណី​ប៉ុណ្ណោះ ដែល​ត្រូវបាន​អាន​នៅពេលនោះ ។ ករណី​ចោទប្រកាន់ ដែល​នៅសល់​ចំនួន​៤៤៩​ករណី​ទៀត ត្រូវបាន​អាន​បន្ត​នៅ​ថ្ងៃ​បន្ទាប់ៗ​ទៀត​។​

​ជនជាប់ចោទ​នេះ ត្រូវបាន​ចោទប្រកាន់​ពីបទ​រួមភេទ​តាម​រន្ធ​គូទ ចាប់រំលោភ និង​បំពាន​ផ្លូវភេទ​លើ​កូនស្រី​អាយុ​១៥​ឆ្នាំ​របស់ខ្លួន អស់​រយៈពេល​២​ឆ្នាំ​។ គាត់ ត្រូវបាន​ឃុំខ្លួន​នៅ​កន្លែង​ប៉ូលិស​ចាប់តាំងពី​គាត់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៧​។

​តាម​សេចក្តីរាយការណ៍​ថា ជនជាប់ចោទ​នេះ បាន​ប្រព្រឹត្ត​អំពើ​ទាំងនេះ ចាប់តាំងពី​គាត់​បាន​លែងលះ​ប្រពន្ធ​របស់គាត់ កាលពី​ឆ្នាំ​២០១៥។

រដ្ឋអាជ្ញារង លោកអាយមី សាយវ៉ានីបានប្រាប់សារព័ត៌មានបារាំងAFPថាគាត់ប្រឈមការជាប់គុកជាង១២.០០០ឆ្នាំ។បទល្មើសមួយៗអាចជាប់គុក២០ឆ្នាំ ដូច្នេះជាង៦០០បទល្មើស ល្មមជាប់គុកជាងមួយពាន់ឆ្នាំ»៕ដោយ៖ សុខា/sn

ជនជាប់ចោទ ដែល​ឱន​មុខ​ចុះ​នេះ ត្រូវបាន​នាំខ្លួន​មក​តុលាការ​នៅ​ទីក្រុង​ពូ​ត្រា​ចា​យ៉ា ប្រទេស​ម៉ាឡេស៊ី

#