តុលាការ​រាប់​វិលមុខ​! បុរស​ម្នាក់​យកលុយ​កាក់​ជាង​៨០០​គីឡូ​ទៅ​បង់​អាហារកិច្ច​

537
ចែករម្លែក

បុរស​ម្នាក់​ឈ្មោះ ឌី​វី ស៊ី​ស៊ី​ឡា​តូ (Dwi Susilarto) ដែលជា​មន្ត្រីរាជការ​បម្រើ​ការងារ ផ្នែក​រដ្ឋបាល​សាលាខេត្ត​ជ្វា​កណ្តាល (Central Java) ប្រទេស​ឥណ្ឌូនេស៊ី​បាន​យកលុយ​កាក់ ទម្ងន់​ដល់​ទៅ ៨៩០ គីឡូ​នៅ​តុលាការខេត្ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែសីហា ដើម្បី​បង់ “​ប្រាក់​អាហារកិច្ច​” (​ប្រាក់ឧបត្ថម្ភ​កូន​ក្រោយពេល​លែងលះ​) ចំនួន ១៧៨ លាន​រូពី (​ប្រមាណ ១៥.០០០ ដុល្លារ​)​។

​តុលាការ​បាន​បង្គាប់​ឱ្យ​គាត់​បង់ប្រាក់​អាហារកិច្ច​នេះ ទៅឱ្យ​អតីត​ប្រពន្ធ​របស់គាត់​ឈ្មោះ ហឺ​មី សេ​ទី​យ៉ូ​វ៉ា​ត់ទី (Hermi Setyowati) ដែល​បាន​ប្តឹង​គាត់ ក្រោយពី​គាត់​មិនបាន​ជួយឧបត្ថម្ភ​ប្រាក់ កាស​ដល់​គាត់ និង​កូនៗ​អស់​រយៈពេល​ប្រាំបួន ឆ្នាំ​មកនេះ​។

​បុរស​ខាងលើ​បាន​ត្អូញត្អែរ​ប្រាប់​តុលាការ​ថា “​ខ្ញុំ​គ្រាន់តែ​ជា​មន្ត្រី​តូចតាច តើ​ឱ្យ​ខ្ញុំ​រកប្រាក់​ឯណា​បាន ១៧៨ លាន​រូពី មក​បង់​អាហារកិច្ច​? លុយ​ទាំងនេះ​គឺ​មិត្តភក្តិ​របស់ខ្ញុំ​ជួយ​រៃអង្គាស​គ្នា​មក​ទេ ទោះបី​ភាគច្រើន​វា​ជា​លុយកាក់​ក្តី​”៕ ប្រែ​សម្រួល​: ខុម​