តុលាការ​លើកយក​សំណុំរឿង​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ មក​ជំនុំជម្រះ​ជា​លើក​ទី​២

481
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: សំណុំរឿង​ឃាតកម្ម​បាញ់សម្លាប់​លោក​ឧក​ញ៉ា​អ៊ឹង ម៉េង​ជឺ ថៅកែ​ស៊ីម៉ង់​តិ៍​សញ្ញា​ត្បូង​ពេជ្រ ដែល​បានធ្វើ​ឲ្យ​កក្រើក​ទីក្រុង​ភ្នំពេញ កាលពី​អំឡុង​ចុងឆ្នាំ​២០១៤​កន្លងទៅ រហូតមកដល់​ពេលនេះ ត្រូវបាន​លោក​ចៅក្រម តុ​ប ឈុន​ហេង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ សាលាដំបូង​រាជធានី​ភ្នំពេញ​លើកយក​មក​បើកសវនាការ​ជំនុំជម្រះ​ជា​លើក​ទី​២ នៅ​ថ្ងៃទី​១៥ ទី​១៦ និង​ទី​១៧ ខែមករា​ឆ្នាំ​២០១៩​ខាងមុខនេះ​។​

​គួររំលឹកថា កាលពី​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ លោក​ចៅក្រម​តុ​ប ឈុន​ហេង បានប្រកាស​សម្រេច​ចាត់​របៀប​លើ​សំណុំ​រឿងនេះ ដែល​ធ្វើឡើង តាម​មាត្រា​៣៣៦ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង បាន​ចាត់តាំង​លោក​លី សុខ​លេង ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា អ្នកទទួលបន្ទុក​ចៅក្រម​ទទួលបន្ទុក ដើម្បី​សាកសួរ និង ពិនិត្យ​បន្ថែម ទៅលើ​ភស្តុតាង មួយចំនួន​ដូចជា​៖ ពិនិត្យ​បន្ថែម​ទៅលើ កំណត់ហេតុ​ពិនិត្យ សាកសព​ជនជាប់ចោទ​ឈ្មោះ​លី សៅ ដែល​បាន​ស្លាប់​នៅ ពេល​ជាប់ឃុំ​បណ្តោះអាសន្ន និង​សាកសួរ​បន្ថែម​ទៅលើ មន្ត្រី​នគ​បាល​ដែល​បាន​យាមកាម នៅ​កន្លែងកើតហេតុ​ជាដើម​។​

​សំណុំរឿង​ឧកញ៉ា ថោង សារ៉ាត់ បាន​ឆ្លងកាត់​ការជំនុំជម្រះ​ជាច្រើនលើក​ច្រើនសារ​មក​ហើយ គឺ​មានតែ​ជនជាប់ចោទ​ដែលជា​អង្គរក្ស​ចូលរួម​សវនាការ ខណៈ​ជនជាប់ចោទ​អ្នក មាន​ស្តុក​ស្ត​ម​ឧកញ៉ា ថោង សារ៉ាត់ មិនមាន​វត្តមាន​ក្នុង សវនាការ​នោះទេ​គ្រា​ដែល​ជាប់​សង្ស័យថា ជា​មេខ្លោង​នៃ​អំពើ​ឃា​កម្ម​បាញ់សម្លាប់​លើ​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ ហើយ​រហូតមកដល់​ថ្ងៃ​ប្រកាស​សាល ក្រម​កាលពី​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក៏​នៅតែ​មិនមាន​វត្តមាន​ឧកញ៉ា ថោង សារ៉ាត់ នោះដែរ ខណៈ​មេធាវី​បានដាក់​លិខិត​ជូន​តុលាការ ដោយ​អះអាងថា កូនក្តី​ខ្លួន​មាន បញ្ហា​សុខភាព​។​

​សំណុំរឿង​ឃាតកម្ម​បាញ់សម្លាប់ លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ នេះ​មាន​ជន​ជាប់ ចោទ​ទាំងអស់​៦​នាក់ ទី ១ . ឧកញ៉ា ថោង សារ៉ាត់ (​អ្នកផ្តើមគំនិត​) ២.​ឈ្មោះ សៀង វាសនា (​ជា​ជន​ដៃ ដល់ កាន់​កាំភ្លើង​ដើរ​ចូលទៅ បាញ់​មិន​ញញើត​ដៃ ពេល​ជនរងគ្រោះ​កំពុង​ចុះ​ពីលើ​រថយន្ត បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម នៅមុខ​ហាង​លក់​ផ្លែឈើ ក្បែ​រង្វង់​មូល​អាងទឹក​អូឡាំពិក សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន កាលពី វេលា​ម៉ោងជាង​៧​យប់​ថ្ងៃទី​២២ វិ​ច្ឆឹ​កា ២០១៤ ។ ៣.​ឈ្មោះ កូយ ចាន់ថុល ៤.​ឈ្មោះ ឈុន ចិ​ត្រា ៥.​ឈ្មោះ មាស សម្បត្តិ និង​៦.​ឈ្មោះ លី សៅ ហៅ វី (​ស្លាប់​នៅក្នុង​ពន្ធនាគារ​) ។​

​ជនជាប់ចោទ​ថោង សារ៉ាត់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី ជាប់​សង្ស័យថា​ជា​មេខ្លោង​នៅ​ពីក្រោយ​ការបាញ់ សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ហើយ​ត្រូវបាន​ចៅក្រម​សាលាដំបូង រាជធានី​ភ្នំពេញ បញ្ជូនទៅ​ឃុំខ្លួន បណ្ដោះអាសន្ន​នៅ ពន្ធនាគារ​ព្រៃ​ស​កាលពី​រសៀល​ថ្ងៃទី​១៧ មេសា ឆ្នាំ​២០១៥ ក្រោយពី​ត្រូវ​តំណាង អយ្យការ​ចោទប្រកាន់​ពីបទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២៨​និង​មាត្រា​២០០​នៃ ក្រមព្រហ្មទណ្ឌ ដែល​បទល្មើស​នេះ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​អស់​មួយជីវិត ។ រីឯ​ក្រុម​អង្គរក្ស ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ សមគំនិត​និង​បទ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២៩​និង មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ​។​

​នា​ថ្ងៃ​បញ្ចប់​សវនាការ​សួរដេញដោល លោក​ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង​និង​ជា​តំណាង​អយ្យការ​ក្នុង​រឿងក្ដី​នេះ បានធ្វើ​សេចក្តីសន្និដ្ឋាន​ប្តឹង​សុំ​តំកល់​ការចោទប្រកាន់​ទៅលើ​ឧកញ៉ា​ថោង សារ៉ាត់ និង​ក្រុម​អង្គរក្ស និង ស្នើ​តុលាការ​ផ្តន្ទាទោស ជនជាប់ចោទ​ទៅតាម​ច្បាប់​។ រីឯ​ក្រុម​មេធាវី​ការពារ​ក្តី​ជូន​ឲ្យ​គ្រួសារ​ជនរងគ្រោះ​បាន​សំណូមពរ​ឲ្យ​តុលាការ​ផ្ដន្ទាទោស ក្រុម​ជន​ជាប់ ចោទ​ឲ្យ​បាន​តឹងរឹង និង​ទាមទា​សំណង​ជំងឺ​ចិត្ត​ពី​មេ​ផ្ដើមគំនិត​ឈ្មោះ ថោង សារ៉ាត់ ចំនួន​៥០​លាន​ដុល្លារ និង​ពី​ក្រុម​ជនដៃដល់​ចំនួន​១០​លាន​ដុល្លារ​។​

​លោក​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ អាយុ​៥៣ ឆ្នាំ ថៅកែ​ស៊ីម៉ង់​តិ៍ សញ្ញា​ត្បូង​ពេជ្រ​ត្រូវបាន​បាញ់​នឹង​កាំ ភ្លើង​ខ្លី​ជា ច្រើន​គ្រាប់ កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​សង្កាត់ ទួល​ស្វាយព្រៃ ខណ្ឌ​ចំការ មន​ដែល​បាន​បណ្តាល ឱ្យ ជនរងគ្រោះ បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ ក្នុង ខណៈពេល​លោក បានធ្វើ​ដំណើរ ចាក​ចេញពី​រថយន្ត​ទៅ ទិញ​ផ្លែឈើ​នៅ​តូប​លក់ ផ្លែឈើ​មួយកន្លែង នៅ​ជិត​ម្តុំ​រង្វង់​មូល​អាងទឹក​ស្តា​ត​អូឡាំពិក​៕ ល​