តុលាការ​វៀតណាម​កាត់​ទោស​មនុស្ស​៣០​នាក់​ឱ្យ​ជាប់គុក​ចំពោះ​កុបកម្ម​ក្នុងអំឡុងពេល​តវ៉ា​ប្រឆាំង​ច្បាប់​វិនិយោគ​

2618
ចែករម្លែក

 

តុលាការមួយនៅខេត្ត Binh Thuan ប្រទេសវៀតណាម កាលពីថ្ងៃពុធទី៣១តុលាបានកាត់ទោសមនុស្ស៣០ នាក់ឱ្យជាប់គុកចំនួន៣ឆ្នាំនិង៥ខែក្នុងម្នាក់ៗពីបទ ” រំខានសណ្តាប់ធ្នាប់សាធារណៈ” ។

ពួកគេត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០ខែមិថុនាពីបទបំផ្លិចបំផ្លាញអគារគណៈកម្មាធិការប្រជាជនខេត្តនេះក្នុងអំឡុងបាតុកម្មប្រឆាំងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស (SEZ) ។

យោងតាមក្រុមរដ្ឋអាជ្ញា មនុស្សមួយក្រុមធំបានប្រមូលផ្តុំគ្នានៅមុខផ្សារPhan Thiet ហើយបានដើរឆ្ពោះទៅអគារ​គណៈកម្មាធិការប្រជាជននេះដោយស្រែកពាក្យស្លោកតវ៉ានិងរំខានសណ្តាប់ធម្មសាធារណៈ ដោយសារតែការធ្វើការតវ៉ានេះ។

ការចោទប្រកាន់នេះបាននិយាយថានៅពេលទៅដល់អាគារនោះ អ្នកខ្លះបានវាយទ្វាររបងអគារធ្វើឱ្យខូចខាតប៉ុស្តិ៍យាមនិងបានគប់ដុំថ្មទៅលើមន្រ្តីប៉ូលិស ទោះបីជាមានការបំបែកហ្វូងមនុស្សទាំងនោះ ដោយបាញ់ទឹកពីរថយន្តពន្លត់អគ្គិភ័យក៏ដោយ។ ក្រុមអ្នកតវ៉ាបានសម្រុកចូលក្នុងអគារបំផ្លាញការិយាល័យ និង បានដុតបំផ្លាញម៉ូតូនិងរថយន្តជាច្រើនគ្រឿង។ប៉ុន្តែ ប៉ូលិសវាយបំបែកហ្វូងមនុស្សទាំងនោះ ហើយមនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួននៅថ្ងៃបន្ទាប់មកនោះ។

នៅឯសវនាការកាលពីថ្ងៃពុធ តុលាការបានសម្រេចថាសកម្មភាពរបស់ក្រុមជនជាប់ចោទនេះគឺមានគ្រោះថ្នាក់បំផុត ដោយបានបង្កឱ្យមានភាពវឹកវរសាធារណៈនិងប៉ះពាល់ដល់ការវិនិយោគរបស់ខេត្តនេះ។

ជនជាប់ចោទទាំង ៣០នាក់នេះបានសារភាពចំពោះអំពើឧក្រិដ្ឋរបស់ពួកគេ ហើយបានបង្ហាញពីវិប្បដិសារីចំពោះសកម្មភាពរបស់ពួកគេ៕ដោយ៖សុខា/sn

ក្រុមតវ៉ាប្រឆាំងច្បាប់វិនិយោគនេះ ត្រូវបាននាំខ្លួនដោយប៉ូលិសនៅក្រៅតុលាការនៅខេត្តBinh Thuan កាលពីថ្ងៃពុធ