តុលាការ​វៀតណាម កាត់ទោស​ប្រហារជីវិត​ស្ត្រី​អូស្ត្រាលី​ពី​បទ​ជួញដូរ​គ្រឿងញៀន​

4653
ចែករម្លែក

​តុលាការ​ក្រុង​ហូ​ជី​មី​ញ ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ចន្ទ​ទី​២៩​កក្កដា​បាន​កាត់ទោស​ប្រហារជីវិត​មេ​ដឹក​ជួញដូរ​គ្រឿងញៀន​ជនជាតិ​អូស្ត្រាលី​ដើមកំណើត​វៀតណាម​ម្នាក់​និង ​អ្នក​សមគំនិត​៣​នាក់​ក្នុងចំណោម​បក្ខពួក​របស់​គាត់​។​

​ឡាំ គីម ភុង ស្ត្រី​ជនជាតិ​អូស្ត្រាលី អាយុ​៥៥​ឆ្នាំ​នេះ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ឆ្នាំ​២០១៦​ហើយ​ត្រូវបាន​គេ​ដឹងថា​ជា​មេដឹកនាំ​ក្រុម​ជួញដូរ​គ្រឿងញៀន​ហេ​រ៉ូ​អ៊ីន​និង​មេតំ​ហ្វេ​តា​មីន​​ពី​ក្រៅ​ប្រទេស​ចូល​ក្រុង​ហូ​ជី​មី​ញ​។​

​ឡាំ គីម ភុង ត្រូវបាន​ចោទប្រកាន់​ពី​បទ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ហើយ​មនុស្ស​៣​នាក់​ដែល​ជា​បក្ខពួក​របស់​គាត់ ក៏​ត្រូវបាន​កាត់ទោស​ប្រហា​ជីវិត​ផង​ដែរ​។​

​ចុងចោទ​៣​នាក់​ផ្សេង​ទៀត​នៃ​បក្ខពួក​របស់​ស្ត្រី​នេះ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​អស់​មួយជីវិត ហើយ​៤​នាក់​ផ្សេង​ទៀត ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​ពី​ជាង​៣​ឆ្នាំ​ដល់​២០​ឆ្នាំ​​ក្នុង​ម្នាក់ៗ​៕ដោយ៖សុខា/sn

ឡាំ គីម ភុង ត្រូវបាន​នាំ​ខ្លួន​ដោយ​ប៉ូលីស​ទៅ​តុលាការ​នៅ​ទីក្រុង​ហូ​ជី​មី​ញ​កាលពី​ថ្ងៃ​ចន្ទ​