តុលាការ​សម្រេចចោទប្រកាន់​លោក​ផែង វណ្ណៈ​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​

371
ចែករម្លែក
  • 33
    Shares
លោកផែងវណ្ណៈពេលបញ្ជូនទៅតុលាការ

​ដោយៈ​មុនី​រ័ត្ន​,​ស​រិ​ទ្ធ​/​ភ្នំពេញៈ លោក​លី សុ​ផា​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៣ ខែមេសា នេះ​ថា ក្រោយពី​បាន​ពិនិត្យ​សំណុំរឿង​និង​ការសាកសួរ​ចម្លើយ​លើ​ឈ្មោះ ផែង​វណ្ណៈ​រួចមក​តំណាង​អយ្យការ​បានសម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​តាម​មាត្រា​៤៩៤​មាត្រា​៤៩៥​និង​មាត្រា​៣០៥​នៃ​ក្រមព្រហ្មទណ្ឌ​ហើយ​បញ្ជូន​បុគ្គល​នេះ​និង​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​បន្ត​ចំណាត់ការ​តាម​នីតិវិធី​។​

​លោក​ផែង​វណ្ណៈ​ជាម​ន្ត្រី​យោធា​នៅ​ក្រសួងការពារជាតិ​និង​ជា​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដ៏​ល្បីឈ្មោះ​ម្នាក់ ត្រូវបាន​ប៉េអឹម​ម​លើ​ផ្ទៃ​ប្រទេស​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​២ ខែមេសា តាម​ដីកា​របប​ស់​តុលាការ​។
​បន្ទាប់ពី​ចាប់ខ្លួន​លោក ត្រូវបាន​នាំខ្លួន​ទៅ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស បន្ទាប់ពី​សាកសួរ និង​បំពេញ​នីតិវិធី​រួច ប៉េអឹម​បាន​បញ្ជូន​ខ្លួន​លោក​ទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​២​ខែមេសា​ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា​ធ្វើការ​សាកសួរ​។​


​ការចាប់​ឃាត់ខ្លួន​លោក ផែង វណ្ណៈ បាន​ធ្វើឡើង​បន្ទាប់ពី​លោក​គី តិច មេធាវី​សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ពាក្យបណ្តឹង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៩ ដោយ​ប្តឹង​លោក ផែង វណ្ណៈ ពីបទ​ប្រើប្រាស់​បណ្តាញ​សង្គម Facebook ផ្សព្វផ្សាយ​ដល់​សាធារណជន គោលបំណង​បរិហាកេរ្តិ៍ ជា​សាធារណៈ​លើស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​មាន​ចេតនា​ពេញទី គោលបំណង​ញុះញង់​ឲ្យ​ប្រព្រឹត្ត បទឧក្រិដ្ឋ​ជាអាទិ៍ ដែលជា​អំពើ​ផ្ទុយ​នឹង បញ្ញត្តិ​មាត្រា​៣០៥ និង​បញ្ញត្តិ​មាត្រា ៤៩៤-៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

​នៅក្នុង​ពាក្យបណ្តឹង​របស់​មេធាវី​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា ឈ្មោះ ផែង វណ្ណៈ បានធ្វើ​សំណេរ​ផ្សព្វផ្សាយ​តាម​ទំព័រ (Page Facebook របស់ខ្លួន​ថា «​គំនិត​គួរ​ពិចារណា !!! ១- លោក ផែង វណ្ណៈ ចាងហ្វាង​ការផ្សាយ និង​ជា​និពន្ធ​នាយក គេហទំព័រ Pheng Vannak News តំណាងអោយ​ម្ចាស់​រថយន្ត​លេខ 2AF-7777 យក​ថវិកា​ចំនួន ៥០០០ ដុល្លារ ទៅ​ចូល​បុណ្យ​ដល់​ក្រុមគ្រួសារ​សព​និស្សិត ខំ រី​ដា ត្រូវ​លោក​ទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ បញ្ជាក់​៖ ម្ចាស់​រថយន្ត 2AF-7777 គឺ ឈ្មោះ យិន វ៉ិ​ច លោក យិន វ៉ិ​ច មិនមែនជា​ជនបង្ករ​ទេ កូន​ទេ​ដែល​បង្ករ​ត្រូវ​ចែកគ្នា​ឲ្យ​ដាច់​រវាង​ម្ចាស់​រថយន្ត និង​ជនបង្ករ​។ ២- លោក លឹម ជា​យុ​ត្ថា អគ្គនាយក អង្គភាព Fresh News តំណាង​ឲ្យ​ថ្នាក់ដឹកនាំ​នាំយក​ថវិកា ចំនួន ៥០០០០ ដុល្លារ ទៅ​ចូល​បុណ្យ​ដល់​ក្រុមគ្រួសារ​លោក​បណ្ឌិត កែម ឡី ដើម្បី​ធ្វើ ចេតិយ​ម្តេច លោក​ទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ មិន​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ? ខុសគ្នា​ដូចម្តេចខ្លះ បើ​កាន់​លុយ​ជា​តំណាង​ទៅ​ចូល​បុណ្យ​ដូចគ្នា ?»​។​


​មេធាវី​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា សំណេរ​នេះ​បានបញ្ជាក់​ច្បាស់​ថា ឈ្មោះ ផែង វណ្ណៈ ពិតជា​មាន​ផែនការ​ច្បាស់លាស់ និង ចេតនា​ទុច្ចរិត​ពិតប្រាកដ​ធ្វើការ ប្រៀបធៀប ក្នុង​បំណង​ចោទប្រកាន់ និង​ទម្លាក់កំហុស​ទៅលើ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថា ជា​ឃាតក​សម្លាប់​លោក​បណ្ឌិត កែម ឡី​៕​សរន​