តុលាការ​សម្រេច​ឃុំខ្លួន​ឃាតករ​ដែល​រំលោភ​រួច​សម្លាប់​ក្មេងស្រី​អាយុ​៤​ឆ្នាំ

2232
ចែករម្លែក

​ដោយ : ​ស​រិ​ទ្ធ / ភ្នំពេញ ៖ យុវជន​ជនជាតិ​វៀតណាម​ម្នាក់​ដែល​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​អាយុ​៤​ឆ្នាំ​បានសម្រេច​ហើយ​សម្លាប់ចោល ញាត់​ចូល​ពាង​ត្រូវបាន​តុលាការ​សម្រេច នៅ​ល្ងាច​ថ្ងៃទី​៣​ខែមិថុនា​ឃុំខ្លួន​ដាក់ពន្ធនាគារ​។

​យុវជន​ជនជាតិ​វៀតណាម​រូបនេះ​ឈ្មោះ ង្វៀង យាំង​យី ហៅ អា​ដំឡូង អាយុ​៣៣​ឆ្នាំ មុខរបរ លក់​ដំឡូង​បាន​ត្រូវ​លោកស្រី​កែវ សុគន្ធា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេចការ​ចោទប្រកាន់​ពីបទ​ឃាតកម្ម​ដោយមាន​ទារុណកម្ម​អំពើ​ឃោរឃៅ​ឬ​អំពើ​រំលោភ​សេពសន្ថវៈ​ តាម​មាត្រា​២០៥​នៃ​ក្រមព្រហ្មទណ្ឌ​។​
​យោងតាម​មាត្រា​២០៥​នៃ​ក្រមព្រហ្មទណ្ឌ​ឃើញថា ​យុវជន​ជនជាតិ​វៀតណាម​រូបនេះ ​ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​អស់​មួយជីវិត ​បើសិនជា​តុលាការ​រកឃើញថា​ មាន​ពិរុទ្ធភាព​ដូច​ការចោទប្រកាន់​នេះ​មែន​។​

​ចំណែក​ក្មេងស្រី​រងគ្រោះ ឈ្មោះ ខ.ស.ច អាយុ​៤​ឆ្នាំ រស់នៅក្នុង​បន្ទុកគ្រួសា​រ មាន​ឪពុក​ឈ្មោះ ខា ហូល អាយុ​៣២​ឆ្នាំ មាន​ម្តាយ ឈ្មោះ ចាន់ ធី​ជី ហៅ​ម៉ា ចាយ អាយុ​២៦​ឆ្នាំ ហើយ​ក្មេងស្រី​រងគ្រោះ ជា​កូន​ទី​២ ក្នុងចំណោម​បងប្អូន​៤​នាក់ ស្រី​៣​នាក់ ប្រុស​ម្នាក់ ។​

​នគរបាល​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៧៖២៥​យប់​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ក្មេងស្រី​រងគ្រោះ បាន​រត់​លេង​ងូតទឹក​ភ្លៀង ហើយ​ត្រូវបាន​ជនសង្ស័យ លួងលោម​នាំយកទៅ ចំណុច​ផ្ទះ​ចាស់​ទុកចោល​មួយកន្លែង តាមផ្លូវ​ជាតិ​លេខ​៥​ក្នុង ក្រុម​៥ ភូមិ ក សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ អ​ង្អៀ​ល ស្ទាប​ប្រដាប់ភេទ ហើយ​ចាប់រំលោភ ដៃ​ខ្ទប់មាត់​ជាប់ ធ្វើ​ឲ្យ​ជនរងគ្រោះ​ថប់ដង្ហើម​រហូតដល់​ស្លា​ប់ ហើយ​បាន​យក​ក្មេងស្រី​រងគ្រោះ​ញាត់​ចូល​ពាង ក្នុង​បន្ទប់ទឹក ផ្ទះ​ខាងលើ រួចហើយ​ជនសង្ស័យ​លូន​ចេញ​តាម​បង្អួច ទៅសម្ងំ​នៅ​មាត់ទន្លេ ។

​នគរបាល​បន្តទៀតថា ឪពុកម្តាយ​ក្មេងស្រី ដោយ​បាត់​កូន​យូរ​មិនឃើញ​មក​ផ្ទះ នៅវេលា​ម៉ោង​៨៖៣០​យប់​ថ្ងៃ​ដដែល ក្រុមគ្រួសារ ចែកគ្នា​ដើរ​តាម​ស្វែងរក ហើយ​បាន​ប្រទះឃើញ កូនស្រី​ស្លាប់​ក្នុង​ពាងទឹក​ក្នុង​សភាព​អាក្រាតកាយ មាន​ហូរឈាម​ផង មិន​អស់ចិត្ត អាណិត​កូនស្រី ព្យាយាម​ដឹកយក​ទៅ​មន្ទីរពេទ្យបង្អែក សម្តេចឪ តែ​ត្រូវបាន​គ្រូពេទ្យ​ប្រាប់ថា ក្មេងស្រី​រងគ្រោះ​បាន​ស្លាប់​ហើយ ទាំង​ក្រុមគ្រួសារ​ស្លុតចិត្ត​ទើប រាយការណ៍​ប្រាប់​សមត្ថកិច្ច ចុះ​ពិនិត្យ​ជាក់ស្តែង ហើយ​ធ្វើការ​ស្រាវជ្រាវ​ភ្លាមៗ រហូតដល់​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច ស្វែងរក ប្រទះឃើញ​ជនសង្ស័យ​នៅ​មាត់ទន្លេ ទើប​ចាប់បាន នាំទៅ​ធ្វើការ​សាកសួរ​តាម​នីតិវិធី ។​

​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន សារភាព​ទាំងអស់​នូវ​សកម្មភាព​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ៕​B