តុលាការ​សម្រេច​ឃុំខ្លួន​ជនដៃដល់​ប្រុស​ស្រី​ដែល​បង្ក​ហិង្សា​ក្នុង​ហាង​ផឹកស៊ី យីហោ ធី​ម​ផល​បារ

294
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​ ៖ ​ចៅក្រម​សាលាដំបូង​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​ម្សិលមិញ​នេះ​សម្រេច​ឃុំខ្លួន​ជនដៃដល់​ប្រុស​ស្រី​ដែល​បង្ក​ហឹ​ង្សា ក្នុង​ហាង​ផឹកស៊ី​យីហោ ធី​ម​ផល​បារ​ហើយ ក្នុង​បទ​ហឹ​ង្សា​មាន​ស្ថាន​ទម្ងន់​។​

ប្រភពពី​តុលាការខេត្ត បាន​ទម្លាយ​ថា ជនដៃដល់​ប្រុស​ស្រី ដែល​ល្បី​ថា​មាន​ខ្សែ​អ្នកធំ បង្ក​ការវ៉ៃតប់​ទៅលើ​ជនរងគ្រោះ ពេលនេះ​ត្រូវបាន​បញ្ជូនទៅ​ពន្ធនាគារ​ហើយ​។

ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​ព្រះរាជអាជ្ញា​ចោទ​ពីបទ​ហិង្សា​មាន​ស្ថាន​ទម្ងន់​។ ប្រភព​បន្តថា លោក​ថា​ន់ ឃុ​ង ចៅក្រម ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឃំុ​ខ្លួន ជនសង្ស័យ​ទី​១​ឈ្មោះ​ឡៅ ជី​ង​លី​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ គ្មាន​មុខរបរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​២​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

​ដោយ​ចោទប្រកាន់​ពីបទ​(​ហិង្សា​មាន​ស្ថាន​ទម្ងន់ )​ដែល​បាន​ប្រព្រឹត្តិ​នៅ​ហាង ធី​ម​ផល​បារ ស្ថិតក្នុង​ភូមិ​មណ្ឌល​១​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប កាលពី​ថ្ងៃទី​២៨​ខែកញ្ញា ឆ្នាំ​២០១៩​។​បទល្មើស​ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​២១៧​និង​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ​។ ឯ​ជនសង្ស័យ​ទី​២ ឈ្មោះ​ង៉ូ​វ លី​ហ៊ុយ ភេទ​ស្រី​អាយុ​២២​ឆ្នាំ​រស់នៅ​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។ ពីបទ ហិង្សា​ដោយ​ចេតនា និង​បទ​ប្រមាថ​អ្នករាជកា​សាធារណៈ​ដែល​បាន​ប្រព្រឹត្តិ​នៅ​ហាង ធី​ម​ផល​បារ ស្ថិតក្នុង​ភូមិ​មណ្ឌល​១​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប កាលពី​ថ្ងៃទី​២៨​ខែកញ្ញា ឆ្នាំ​២០១៩ បទល្មើស​ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​២១៧​និង​មាត្រា​៥០២​នៃ​ក្រមព្រហ្មទណ្ឌ​។​

សូម​រម្លឹកថា កាលពី​ថ្ងៃទី​២៨​ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​២៣​និង​៣០​នាទី នៅត្រង់ចំណុច ហាង​ផឹកស៊ី​យីហោ ធី​ម​ផល​បារ ស្ថិតនៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ជន​ទាំងពីរ​បាន​បង្ក​ហឹ​ង្សា​ដោយ​វាយ​ទៅលើ​ជនរងគ្រោះ ឈ្មោះ ឆៃ​វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​មុខរបរ​យោធា​ទីលំនៅ​បច្ចុប្បន្ន ភូមិ​១៤​សង្កាត់ បឹងកក់​១​ខណ្ឌចំការមន រាជធានី​ភ្នំពេញ បណ្តាលអោយ​បែកក្បាល​ដេរ​ជាច្រើន​ថ្នេរ ខ​ណះ​ជនរងគ្រោះ​និង​មិត្ត​ភ​ក្កិ ផ្សេងទៀត បាននាំគ្នា​ចូលទៅ​ផឹកស៊ី​នៅក្នុង​ហាង​ខាងលើ ។

ក្រោយ​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍ គេ​ឃើញ​ស្ត្រី​ដៃដល់ បាន​ជេរប្រមាថ និង​វាយ​ទៅលើ​សមត្ថកិច្ច ហើយ​អួតថា​ខ្លួន​ជា​ខ្សែ​អ្នកធំ ដែល​បង្កអោយមាន​ការ​ភ្ញាក់ផ្អើល ក្នុង​ក្រុង​ទេសចរណ៍ សៀមរាប​កាន់តែខ្លាំង​៕​B/