តុលាការ​សម្រេច​ផ្ទ​ន្ទា​ទោស​មន្ត្រី CDC ម្នាក់ ដាក់ពន្ធនាគារ​២​ឆ្នាំ តែ​ព្យួរ​ទាំងស្រុង​

888
ចែករម្លែក

ភ្នំពេញ​៖ លោក ឈឹម ពិសិដ្ឋ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​តួនាទី​ជា​ជំនួយការ​អគ្គលេខាធិការរង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)​បាន​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​អំពើពុករលួយ កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧​នោះ ត្រូវ​លោក រស់ ពិសិដ្ឋ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ បានប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​២​ឆ្នាំ តែ​ទោស​នេះ​ត្រូវបាន​ព្យួរ​ទាំងស្រុង និង​ពិន័យ​៤​លាន​រៀល​។

​តុលាការ​តម្រូវ ៖ ទី​១-​រឹបអូស​លុយ​ចំនួន​១.២៥០ ដុល្លារ​អាមេរិក​, ទី​២-​ប្រគល់​ប្រាក់​១.៥០០​ដុល្លារ​ឲ្យ​ទៅ​ម្ចាស់​ដើម​វិញ និង​ទី​៣-​ប្រគល់​ប្រាក់​២០​លាន​រៀល​ឲ្យ​ជនជាប់ចោទ​ដែល​បានដាក់​តម្កល់​ធានា​នៅបាន​ក្រៅ​ឃុំ ។ សវនាការ​នេះ​បាន​ធ្វើឡើង​កំបាំងមុខ​ជនជាប់ចោទ​តែ​ចាត់ទុកជា​ចំពោះមុខ​ដោយសារ​មាន​មេធាវី​ការពារ​ក្តី​ក្នុង​អង្គជំនុំជម្រះ​នោះ​៕ ដោយ​៖ លីន​ណា​