តុលាការ​សហប្រជាជាតិ​បញ្ជា​ឱ្យ​មី​យ៉ាន់​ម៉ា​ទប់ស្កាត់​អំពើ​ប្រល័យពូជសាស​ន៍រ៉ូ​ហ៊ីង​យ៉ា​

114
ចែករម្លែក

​តុលាការ​កំពូល​របស់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​មករា​បាន​បញ្ជា​ឱ្យ​ប្រទេស​មី​យ៉ាន់​ម៉ា​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ក្នុង​ដែន​អំណាច​របស់​ខ្លួន​ដើម្បី​ទប់​​ស្កាត់​អំពើ​ប្រល័យពូជសាសន៍​លើ​ក្រុម​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា នៅពេល​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​លើកយក​ករណី​វិបត្តិ​នេះ​ជា​លើកដំបូង​មក​បើក​សវនាការ​។​

​នៅក្នុង​ការសម្រេច​ជា​ឯកច្ឆន្ទ​នោះ តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ​បាន​ច្រានចោល​ទឡ្ហីករណ៍​ដែល​លើកឡើង​ដោយ​លោកស្រី​អ៊ុង សាន​ស៊ូ​ជី មេដឹកនាំ​មី​យ៉ាន់​ម៉ា ​នៅ​ទីក្រុង​ឡាអេ​កាលពី​ខែ​ធ្នូ និង​បាន​ដាក់ចេញ​ចំណាត់ការ​ជាបន្ទាន់​ដើម្បី​ឱ្យ​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​មាន​អ្នក​កាន់​ពុទ្ធសាសនា​ច្រើន​នេះ​បញ្ចប់​អំពើហិង្សា​នេះ​។​

​ប្រទេស​ហ្គំ​ប៊ី​ដែល​មាន​ជនជាតិ​អ៊ីស្លាម​ភាគច្រើន​បាន​ស្នើ​ឱ្យ​តុលាការ​នេះ​ដាក់ចេញ​នូវ​វិធានការ​បន្ទាន់ បន្ទាប់​ពី​ការបង្ក្រាប​ដ៏​បង្ហូរឈាម​ដោយ​យោធា​មី​យ៉ាន់​ម៉ា​​កាលពី​ឆ្នាំ ២០១៧ ដែល​បាន​បណ្តាលឱ្យ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​ជា ៧៤០.០០០ នាក់​រត់​ភៀសខ្លួន​ចូល​ទៅ​ប្រទេស​បង់​ក្លា​ដែស​។​

​តុលាការ​នេះ​បាន​បញ្ជា​ឱ្យ​មី​យ៉ាន់​ម៉ា​ចាត់វិធានការ​គ្រប់បែប​យ៉ាង​នៅក្នុង​អំណាច​របស់​ខ្លួន​ដើម្បី​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​ដោយ​អនុវត្ត​ទៅតាម​អនុសញ្ញា​ប្រល័យពូជសាសន៍​អង្គការសហប្រជាជាតិ​ឆ្នាំ​១៩៤៨ ៕​ប្រែ​សម្រួល​៖​សុខា​/sn

​ការបង្ក្រាប​ដ៏​បង្ហូរ​ឈាម​ដោយ​យោធា​មី​យ៉ាន់​ម៉ា​កាលពី​ឆ្នាំ ២០១៧ ដែល​បាន​បណ្តាលឱ្យ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​៧៤០.០០០ នាក់​រត់​ភៀសខ្លួន​ចូល​ទៅ​ប្រទេស​​បង់​ក្លា​ដែស​។​តុលាការ​កំពូល​របស់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​២៣​មករា​បាន​បញ្ជា​ឱ្យ​ប្រទេស​មី​យ៉ាន់​ម៉ា​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជ​​សាសន៍​លើ​ក្រុម​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​