តុលាការ​សាកសួរ​ជនសង្ស័យ​បួន​នាក់​ពាក់ព័ន្ធ​នឹង​ករណី​ក្លែងខ្លួន​ជាស​ង្ឃ​ដើម្បី​បោក​ពុទ្ធបរិស័ទ​

437
ចែករម្លែក
  • 11
    Shares

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​៖ សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ​២០១៩ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​៣​នាក់​ដែល​នាំគ្នា​ស្លៀក​ស្បង់​ចីវរ​ក្លែងខ្លួន​ជាស​ង្ឃ​ដើរ​បោក​ពុទ្ធបរិស័ទ​និង​អ្នករត់​រ៉ឺម៉ក​ម្នា​ក់មក​តុលាការ​ចាត់ការ​តាមច្បាប់​។​រហូតមកដល់​រសៀល​ថ្ងៃ​ដដែល​នេះ​តុលាការ​កំពុងធ្វើការ​សាកសួ​រ​ជនសង្ស័យ​ទាំងនេះ​។​

​សមត្ថកិច្ច​បញ្ជាក់​ថាស​ង្ឃ​ក្លែងបន្លំ​-​ទី​១​ឈ្មោះ​គង់​ឆែត​អាយុ​១៤​ឆ្នាំ​ស្នាក់នៅ​បន្ទប់​ជួល​ក្នុង​សង្កាត់​បឹងកក់​១​ទួលគោក​។​-​ទី​២​ឈ្មោះ​ភិន​ភារ​ម្យ​អាយុ​២០​ឆ្នាំ​។​-​ទី​៣​ឈ្មោះ​ប៉រ​ញៀត​អាយុ​៤៨​ឆ្នាំ​។​-​និង​ទី​៤​អ្នករត់​រ៉ឺម៉ក​ឈ្មោះ រុន ភារ​ម្យ អាយុ​៣២​ឆ្នាំ​ស្នាក់នៅ​ភូមិ​ទំនប់​សង្កាត់​ទួល​សង្កែ​២​ខណ្ឌ​ឬ​ស្សី​កែវ ។​

​គួររំលឹកថា​ពេល​កម្លាំង​អាជ្ញាធរ​សង្កាត់​កំពុង​ដើរ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ស្រាប់តែ​ឃើញ​បុរស​៣​នាក់ កំពុង​ផ្លាស់ប្តូរ​សម្លៀកបំពាក់ មក​គ្រង​ស្បង់​ចីវរ​ធ្វើជា​សង្ឃ ទើប​ឃាត់ខ្លួន​យកមក​សាកសួរ រួមជាមួយ​បុរស​ម្នាក់ទៀត ជា​អ្នករត់​ម៉ូតូ​កង់​បី ត្រង់ចំណុច​ផ្លូវ​១៩៧៤ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​បញ្ជាក់​ថាស​ង្ឃ​ក្លែងក្លាយ​ខាងលើ បាន​សារភាពថា​ថា ពួកគេ​មិនមែនជា​សង្ឃ​ទេ ជា​ប្រជាពលរដ្ឋ​ធម្មតា​ប៉ុណ្ណោះ តែ ដោយសារ​ធ្វើការ​សំណង់ រកលុយ​មិនបាន ក៏មាន​គំនិត​ក្លែង​ជាស​ង្ឃ ហើយ​ដើរ​បិណ្ឌបាត​តាម​ផ្សារ ទីសាធារណ​: ដោយមាន​រ៉ឺម៉ក​មក​ដឹក​ព្រឹក​ចេញ ពី​បន្ទប់​ជួល ហើយ​ប្តូរ​សំលៀកបំពាក់ ទៅ​គ្រង​ជា​ស្បង់​ចីវរ​តាម​ដងផ្លូវ រួច​ចុះ​ដើរ​បិណ្ឌ បាត ព្រោះ​ធ្វើបែបនេះ រកលុយ​បាន​ស្រួល​ណាស់​៕S/​