តុលាការ​ហ្វីលីពីន​សម្រេច​ឱ្យ​គ្រួសារ​នៃ​អតីត​មេដឹកនាំ​ផ្តាច់ការ ឈ្នះក្តី​

256
ចែករម្លែក

​តុលាការ​ហ្វីលីពីន​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​៨​តុលា​ថា​ខ្លួន​បាន​ទម្លាក់ចោល​បណ្តឹងរដ្ឋប្បវេណី​ដែល​មាន​អាយុកាល​រាប់​ទសវត្សរ៍​ប្រឆាំង​ស្ត្រី​មេម៉ាយ​របស់​មេដឹកនាំ​ផ្តាច់ការ ​ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស ដែល​បង្ក​ការប៉ះពាល់​ជា​ថ្មី​ចំពោះ​កិច្ចប្រឹងប្រែង​ជា​យូរ​មក​ហើយ​ក្នុង​ការស្វែងរក​និង​ប្រមូល​យក​មក​វិញ​នូវ​ទ្រព្យសម្បត្តិ​ជាតិ​ដែល​ត្រូវបាន​ក្លែងបន្លំ​យកទៅ​​ដោយសារ​អំពើ​ពុករលួយ​។​

​នៅក្នុង​សេចក្តីសម្រេច​សម្រាប់​លោក​ស្រី​អ៊ី​មេ​ល​ដា ម៉ាកូ​ស តុលាការ​ប្រឆាំង​អំពើ​ពុករលួយ​ពិសេស​នេះ​បាន​រិះគន់​ក្រុម​មេធាវី​រដ្ឋាភិបាល​ចំពោះ​អវត្តមាន​គ្មាន​ហេតុផល​​នៅឯ​សវនាការ​នៅ​តុលាការ​និង​ការដាក់​ភស្តុតាង​ថតចម្លង​តិចតួច​និង​មិន​សំខាន់​ដែល​ចៅក្រម បាន​បដិសេធ​។​

​ឯកសារ​ទាំងនេះ​ត្រូវបាន​ដាក់​ប្តឹង​បន្ទាប់​ពី លោក​ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស បាន​ភៀសខ្លួន​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ដោយ​រស់​នៅ​និរទេស​ខ្លួន បន្ទាប់​ពី​ការបះបោរ “​អំណាច​​ប្រជាជន​” ដែល​គ្មាន​ការ​បង្ហូរឈាម កាលពី​១៩៨៦​។​

​បណ្តឹង​ទាមទារ​រឹបអូស​យក​មក​វិញ​នូវ​ភាគហ៊ុន​និង​អចលនទ្រព្យ​ដែល​ខ្លួន​(​តុលាការ​)​បាន​និយាយថា​នៅពេលនោះ គឺ​មាន​តម្លៃ​រាប់​លាន​ដុល្លារ​។​

​សេចក្តីសម្រេច​របស់​តុលាការ​កាលពី​ថ្ងៃទី ២៥ ខែកញ្ញា​បានបង្ហាញ​ជា​សាធារណៈ​កាលពី​ថ្ងៃ​០៨​តុលា​ថា​ដើមបណ្តឹង​មិន​បាន​បង្ហាញ​ភស្តុតាង​ច្រើន​គ្រាប់​គ្រាន់​ដែលថា​ចុងចោទ​​ខ្លួនឯង​ផ្ទាល់​ឬ​នៅក្នុង​ការ​សមគំនិត​ជាមួយ​ពួក​ជនជាប់ចោទ​នៃ​ក្រុម​គ្រូ​សារ​ម៉ាកូស​ដើម្បី​ទទួល​បានទ្រព្យស​ម្ប​ត្តិ​តាមរយៈ​កិបកេង​និង​ក្លែងបន្លំ​។​

​មេធាវី​របស់​លោកស្រី​អ៊ី​មេ​ល​ដា ម៉ាកូ​ស អាយុ​៩០​ឆ្នាំ​នេះ​ដែល​ជា​ជនជាប់ចោទ​ម្នាក់​ក្នុងចំណោម​៧ នាក់ បាន​និយាយថា “​ពិតណាស់ លោកស្រី​អ៊ី​មេ​ល​ដា ម៉ាកូ​ស ពិតជា មានការ​​រីករាយ​ណាស់​”​។​

​លោក​បាន​និយាយប្រាប់​សារព័ត៌មាន AFP ថា​លោក​រំពឹង​ថា​រដ្ឋាភិបាល​នឹង​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សាលក្រម​របស់​តុលាការ​នេះ​ដោយ​បន្ថែម​ថា​កូនក្តី​របស់​លោក​នៅ​ប្រឈម​មុខ​នឹង​​ករណី​ចោទប្រកាន់​ស្រដៀង​គ្នា​ជាង​១២​ករណី​ទៀត​។​

​សូម​រំលឹក​ថា​បន្ទាប់ពី លោក​ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស ត្រូវ​បាន​ទម្លាក់​ចេញ​ពី​អំណាច​នោះ រដ្ឋាភិបាល​កាន់​អំណាច​បន្ទាប់មក​នោះ​បាន​ចោទប្រកាន់​ក្រុមគ្រួសារ​របស​លោក​ថា​បាន​​កិបកេង​យកប្រាក់​រដ្ឋ​យ៉ាងតិចណាស់​ចំនួន​១០​ពាន់​លាន​ដុល្លារ​ពី​ថវិកាជាតិ​ក្នុងអំឡុង​ការគ្រប់គ្រង​អំណាច់​របស់​ខ្លួន​រយៈពេល​២០​ឆ្នាំ​៕​ដោយ​៖​សុខា​/sn

ក្នុងការ​ចាញ់ក្តី​មួយ​កាលពី​ឆ្នាំមុន អ៊ី​មេ​ល​ដា ម៉ាកូ​ស ត្រូវបាន​តុលាការ​សំរេច​អោយ​ជាប់គុក​៦​ឆ្នាំ​សំរាប់​បទចោទប្រកាន់​មួយៗ​ក្នុងចំណោម​ការចោទប្រកាន់​៧ ដែល​ថា​គ្រួសារ​​ម៉ាកូ​សបាន​កិបកេ​ងលុយ​២០០​លាន​ដុល្លារ​ពី​មូលនិធិ តែ​លោក​ស្រី​នៅ​តែ​នៅ​ក្រៅ​ឃុំ​ដោយ​ការ​បង់ប្រាក់​ធានា​ខ្លួន​