តុលាការ​អេ​ស្ប៉ា​ញ​ផ្តន្ទាទោស អែន​ជេ​ល ឌី ម៉ា​រៀ ឲ្យ​ជាប់ពន្ធនាគារ​រយ​:​ពេល មួយឆ្នាំ បន្ទាប់ពី​សារភាព​ពី​ការបន្លំ​ប្រាក់​ពន្ធ​

934
ចែករម្លែក

អែន​ជេ​ល ឌី​ម៉ា​រៀ (Angel Di Maria) អតីត​ខ្សែបម្រើ​ស្លាប​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយ​:​ពេល​មួយឆ្នាំ បន្ទាប់ពី សារភាព​ពី​ការលួចបន្លំ​ប្រាក់​ពន្ធ​។

​ឌី​ម៉ា​រៀ ត្រូវបាន​ចោទប្រកាន់​ពីរ​ករណី​តាំងពី​ពេលដែល​កីឡាករ​រូបនេះ នៅ​លេង​ឲ្យ​ក្លឹប Real Madrid ។ គេ​និយាយថា ឌី​ម៉ា​រៀល បាន​លួច​បន្លំ​ប្រាក់​ពន្ធ មិន​បង់​ឲ្យ​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​១,១៤ លាន​ផោន អំឡុងពេល​នៅ​ជាមួយ Real Madrid រយ​:​ពេល​បួន​ឆ្នាំ​។

​ឌី​ម៉ា​រៀ បាន​ចាក​ចេញពី​ក្លិប Real Madrid កាលពី​ឆ្នាំ​២០១៤ ដើម្បី​ចូលរួម ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ក្នុងតម្លៃ​ខ្ពស់បំផុត​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ លី​ក​។

​តាម​ព័ត៌មាន​ថា ឌី​ម៉ា​រៀ បាន​សារភាព​ទទួលស្គាល់​ពីរ​ករណី ហើយនឹង​បង់ ប្រាក់​ពិន័យ​១,៧៦​លាន​ផោន ដោយ​គេចវេស​ពី​សវនាការ​នៅ​តុលាការ កំពូល របស់​អេ​ស្ប៉ា​ញ​។

​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ ២០១៧ បាន​ឲ្យ ដឹងថា បើទោះបីជា​ត្រូវ បាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ក៏ដោយ ក៏​ឌី​ម៉ា​រៀ មិន ទំនងជា​ត្រូវ​ចំណាយពេល​ក្នុង​ពន្ធនាគារ​ទេ​។

​ការផ្តន្ទាទោស​ក្រោម​រយ​:​ពេល​ពីរ​ឆ្នាំ ត្រូវបាន​ព្យួរ​នៅ​អេ​ស្ប៉ា​ញ ប្រសិនបើ ទណ្ឌិត​នោះ​គ្មាន​ប្រវត្តិ​ប្រព្រឹត្តិ​បទល្មើស​៕

ចំណងជើង​រូប​: ខ្សែបម្រើ (Angel Di Maria)