តុលាការ​អេ​ហ្ស៊ី​ប​កាត់ទោស​ប្រហារជីវិត​៧៥​នាក់​ពីបទ​បង្ក​ការ​បះ​ទង្គិច​ឆ្នាំ​២០១៣

2769
ចែករម្លែក

​តុលាការ​អេ​ហ្ស៊ី​ប​បាន​កាត់ទោស​ប្រហារជីវិត​មនុស្ស​ចំនួន​៧៥​នាក់ កាលពី​ថ្ងៃ​សៅរ៍​ទី​២៨​ខែកក្កដា​ដោយសារ​ការជាប់​ពាក់ព័ន្ធ​របស់​ពួកគេ​នៅក្នុង​អំពើហិង្សា​ដែល​បាន​ផ្ទុះ​​ឡើង​បន្ទាប់ពី ប្រធានាធិបតី លោក Mohammed Morsi ត្រូវបាន​ទម្លាក់​ចេញពី​អំណាច កាលពី​ឆ្នាំ​២០១៣ ។​

​ក្រុម​អ្នក​ដែល​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​នេះ គឺ​រួមបញ្ចូល​ទាំង​ក្រុម​មេដឹកនាំ​នៃ​ក្រុម​ភាតរភាព​អ៊ីស្លាម (Muslim Brotherhood)​ដែលជា​ផ្នែក​មួយ​នៃ​ការ​វិនិច្ឆយ​ទោស​​ដ៏​ធំ​ក្នុងចំណោម​អ្នក​ដែល​ត្រូវ​ចោទ​ជាង​៧០០​នាក់​។​

​ក្រុម​សិទ្ធិមនុស្ស​អង្គការ​លើកលែងទោស​អន្តរជាតិ Amnesty International បាន​ហៅ​ការជំនុំជម្រះ​នេះ​ថា​” មិន​យុត្តិធម៌ និង រំលោភ​លើ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​អេ​ហ្ស៊ី​ប​”​។​

​ករណី​របស់​ពួកគេ​នេះ នឹងត្រូវ​បញ្ជូនទៅ​ក្រុម​អាជ្ញាធរ​ច្បាប់​អ៊ីស្លាម​កំពូល​របស់​ប្រទេស​នេះ ដែល​ត្រូវ​ពិគ្រោះ​យោបល់ ថា​តើ​កាត់ទោស​ប្រហារជីវិត​នេះ ត្រូវបាន​អនុវត្ត​​នៅពេលណា​នោះ ។​

​ការប៉ះទង្គិច​គ្នា​កាលពី​ខែសីហា​ឆ្នាំ​២០១៣​បាន​កើតឡើង​មួយខែ​បន្ទាប់ពី លោក Mohammed Morsi ដែល​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​តាមបែប​ប្រជាធិបតេយ្យ​​នោះ ត្រូវបាន​ទម្លាក់​ចេញពី​អំណាច ហើយ​ក្រុមបាតុករ​រាប់រយ​នាក់​និង​សន្តិសុខ​រាប់សិប​នាក់​ត្រូវបាន​សម្លាប់​ក្រោយពី​មានការ​វាយ​បង្ក្រាប​ទៅលើ​ក្រុម​អ្នក​អង្គុយ​
​តវ៉ា​ប្រឆាំង​៕​ដោយ​៖​សុខា​/sn

ជនជាប់ចោទ ត្រូវ​បានដាក់​ក្នុង​បន្ទប់​រនាំង​ដែក ខណៈដែល​តុលាការ​ធ្វើកា​រវិ​និច្ច​យ​ទោស​នៅ​ទីក្រុង​គែរ​

#