តុលាការ​ឥណ្ឌា ​បញ្ជា​ឱ្យ​ប្រហារ ជីវិត​ពួក​អ្នក​ចាប់​រំលោភ​និស្សិត​លើ​រថយន្តក្រុង​ឆ្នាំ​២០១២

103
ចែករម្លែក

​តុលាការ​ឥណ្ឌា​កាលពី​ថ្ងៃ​អង្គារ​ទី​៧​ខែ​មករា បាន​បញ្ជា​ឱ្យ​ប្រហារជីវិត​បុរស​ចំនួន​៤​នាក់ ​ចំពោះ​ទោស​ចាប់រំលោភ​បូក​(​ជា​ក្រុម​)​និង​សម្លាប់​និស្សិត​សកល​​វិទ្យាល័យ​ម្នាក់​នៅ​លើ​រថយន្តក្រុង​ក្នុង​រដ្ឋធានី​ញូវដែលី​ កាលពី​ឆ្នាំ​២០១២​។ ការប្រហារជីវិត​នេះ នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២២​ខែ​មករា​។​

​ពីដំបូង មនុស្ស​៦​នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ចូលរួម​ការចាប់រំលោភ​ដ៏​សាហាវ​នៅលើ​រថយន្តក្រុង​មួយ​ ប៉ុន្តែ​មនុស្ស​ម្នាក់​ត្រូវបាន​ដោះលែង​បន្ទាប់​​ពី​ការឃុំខ្លួន​មួយរយៈ​ខ្លី ដោយ​សារ​ជា​អនីតិជន និង​ម្នាក់​ទៀត​បាន​ធ្វើ​អត្តឃាត​ខណៈ​ពេល​រង់ចាំ​ការជំនំជម្រះ​ទោស​។​

​កាលពី​ថ្ងៃ​អង្គារ ចៅក្រម​តុលាការក្រុង​ញូវដែលី លោក​សា​ទី​ស គូ​មារ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​កាត់ទោស​ប្រហារជីវិត​មនុស្ស​ទាំង​៤​នាក់​នៅ​ថ្ងៃទី​២២ ខែ​មក​។​ ទោះជា​យ៉ាងណា បុរស​ទាំង​នេះ​នៅតែ​អាច​ធ្វើ​ការប្តឹង​ឧទ្ធរណ៍ ​ហើយ​ពួកគេ​ក៏​អាច​ដាក់​ញត្តិ​ទៅ​ប្រធានាធិបតី​ឥណ្ឌា​ដើម្បី​សុំ​ក្តីមេត្តា​។​

​នាង​ចូទី ស៊ី​ង និស្សិត​អាយុ​២៣​ឆ្នាំ ត្រូវបាន​ចាប់​រំលោភ​បូក កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១២​ខណៈ​ដែល​នាង​បាន​កំពុង​វិលត្រឡប់​មក​ផ្ទះ​វិញ បន្ទាប់​ពី​ដើរលេង​ជាមួយ​​មិត្ត​ប្រុស​ម្នាក់​។​ពួក​ជនល្មើស បាន​រំលោភ​នាង វាយ​មិត្ត​ប្រុស​របស់​នាង​នៅលើ​រថយន្ត​ក្រុង​មួយ នៅ​មុន​ពេល​ទម្លាក់​ពួកគេ​ចោល​នៅក្បែរ​ផ្លូវ​មួយ​។​

​នាង​បាន​ស្លាប់​ដោយសារ​មុខរបួស​គឺ​២​សប្តាហ៍​ក្រោយមក​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

​​ក្រុម​សាច់ញាតិ​របស់​ជនរងគ្រោះ​នេះ ដើរចេញ​ពី​តុលាការ​នៅ​ទីក្រុង​ញូវដែលី​កាលពី​ថ្ងៃទី​១៨​ខែ​ធ្នូ​ឆ្នាំ​២០១៩