តុលាការ ចេញ​ដីកាចាប់ខ្លួន​យុវជន ៤​នាក់ ក្នុង​សំណុំរឿង​ដេញ​វាយ​ប៉ុនប៉ង់​សម្លាប់​អ្នកបើកបរ​ឡាន កាលពី​ខែមីនា​

1370
ចែករម្លែក

ភ្នំពេញ​៖ ចៅក្រម​ស៊ើបសួរ​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដីកា​បង្គាប់​ឲ្យ​ប៉ូលិស​នាំខ្លួន យុវជន ជា​ជនសង្ស័យ ៤​នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។ យុវជន​ទាំង ៤​នាក់​នោះ ជា​ជនដៃដល់ ព្រួត​គ្នា ដេញ​វាយ​ប៉ុនប៉ង់​សម្លាប់​អ្នកបើកបរ​ឡាន​ម្នាក់ ជា​សាស្ត្រាចារ្យ លោក ស៊ុយ សារ៉េត កាលពី​រសៀល​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៨ នៅ​ម្តុំ​ពេទ្យ​លោកសង្ឃ ក្នុង​រាជធានី​ភ្នំពេញ​។​

​ដីកានាំខ្លួន​ទាំងនោះ ចេញ​ដោយ​លោក ម៉ុង មុនី​សោភា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​ប៉ូលិស​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨​។​

​ជនសង្ស័យ​ទាំង ៤​នាក់ ដែល​តុលា​ការចេញ​ដីកា​ឲ្យ​នាំខ្លួន រួមមាន​៖
​ទី​១-​ឈ្មោះ សេដ្ឋ មេសា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ទីកន្លែង​កំណើត​នៅ​ភូមិ​ឬ​ស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ទីលំនៅ​ផ្ទះ​លេខ​១៨៨ ផ្លូវលំ ក្រុមទី​១ ភូមិ​សាលា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ពីបទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ​១៥១ ផ្លូវ​១៥៦ ក្រុមទី​៣៦ ភូមិ​១២ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៨ តាម​មាត្រា​២១៨ និង​មាត្រា​៤១១ នៃ​ក្រមព្រហ្មទណ្ឌ​។​
​ ​
​ទី​២-​ឈ្មោះ សំ សុធា​រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​ប្រជា​ការពារ​សាលាខណ្ឌ​ដូនពេញ ទីកន្លែង​កំណើត​នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ទីលំនៅ​ផ្ទះ​៦៥៩E ផ្លូវលំ ក្រុម​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ពីបទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ​១៥១ ផ្លូវ​១៥៦ ក្រុមទី​៣៦ ភូមិ​១២ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៨ តាម​មាត្រា​២១៨ និង​មាត្រា​៤១១ នៃ​ក្រមព្រហ្មទណ្ឌ​។​
​ ​
​ទី​៣-​ឈ្មោះ ស៊ុំ ឆាយា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​កំណើត​នៅ​ឃុំ​សា​បុរី ស្រុក​បាត់​តានី ប្រទេស​ថៃ ទីលំនៅ​ផ្ទះ​១៥៤ ផ្លូវ​៩០៧ ក្រុមទី​២ ក្រុម​២ ភូមិ​ចុ​ប​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ពីបទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ​១៥១ ផ្លូវ​១៥៦ ក្រុមទី​៣៦ ភូមិ​១២ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៨ តាម​មាត្រា​២១៨ និង​មាត្រា​៤១១ នៃ​ក្រមព្រហ្មទណ្ឌ​។​
​ ​
​ទី​៤-​ឈ្មោះ ភា​ជ គឹម ហាក់ ភេទ​ប្រុស អាយុ ២០​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​ប្រជា​ការពារ​សាលាខណ្ឌ​ដូនពេញ ទីកន្លែង​កំណើត​នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ទីលំនៅ​ផ្ទះ​១០Eo ផ្លូវ​លេខ​៩០ ភូមិ​ទី​១០ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ពីបទ​ពីបទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ​១៥១ ផ្លូវ​១៥៦ ក្រុមទី​៣៦ ភូមិ​១២ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៨ តាម​មាត្រា​២១៨ និង​មាត្រា​៤១១ នៃ​ក្រមព្រហ្មទណ្ឌ​។​
​ ​
​ក្នុង​សំណុំរឿង​ព្រួត​វាយ​អ្នកបើកបរ​រថយន្ត ដែល​គេ​អះអាងថា បាន​បើក​បុក​រះ​លើ​ម៉ូតូ​នោះ គឺ​ក្រោយ​កើតហេតុ នៅ​ថ្ងៃទី​១៤ ខែមីនា នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​យុវជន​ពីរ​នាក់ មានឈ្មោះ យា​ត ទិ​ត្យា ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ អាស័យដ្ឋាន ផ្ទះ​គ្មាន​លេខ ផ្លូវ​ទី​៧ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ និង​ឈ្មោះ អាន វិ​នទី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ ជាងមាស អាសយដ្ឋាន ផ្ទះ​១០០៥ ផ្លូវ​១៩៤ ក្រុម​៤០ ភូមិ​៩ សង្កាត់​ផ្សា​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​កាលពី​រសៀល​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៨ ក្រុម​ជនសង្ស័យ​ដែលមាន​ឈ្មោះ​ទាំង ០៦​នាក់​ខាងលើនេះ បាន​ជិះ​ម៉ូតូ​ដេញ​វាយ​ប៉ុនប៉ង​សម្លាប់​លោក​សាស្ត្រាចារ្យ​បណ្ឌិត ស៊ុយ សារ៉េត ហើយ​បាន​វាយកម្ទេច​រថយន្ត​រប​ស់លោក ដោយមាន​ការចូលរួម​ពី​មហាជន​ផង​។
​ពួកគេ​ចោទប្រកាន់ថា លោក ស៊ុយ សារ៉េត បាន​បើកឡាន​បុក​រះ សម្លាប់​មនុស្ស ២-៣​នាក់ ហើយ​បើករ​រត់​តាំងពី​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ រហូតដល់​ម្តុំ​ពេទ្យ​លោកសង្ឃ ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ទើប​ពួកគេ លោត​ពី​ម៉ូតូ ទៅ​វាយ​លោក ស៊ុយ សារ៉េត ដែល​កំពុង​បើកឡាន​។​

​ក្រោយ​បញ្ជូន​លោក​ស៊ុយ​សារ៉េត ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​ភ្លាមៗ​ក្រោយ​កើតហេតុ កូនស្រី​បង្កើត​របស់លោក​បណ្ឌិត ស៊ុយ សារ៉េត គឺ​កញ្ញា សារ៉េត សុ​ផា​ធិ​តា​ពេជ្រ បានដាក់​ពាក្យបណ្ដឹង ទៅកាន់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​ប្ដឹង​ឲ្យ​ផ្តន្ទាទោស​ជន​ប្រើ​ហិង្សា​លើ​ឪពុក​របស់​នាង ឲ្យ​រងរបួស​ធ្ងន់ធ្ងរ និង​ខូចខាត​រថយន្ត​មួយគ្រឿង ដោយ​ទាមទារ​សំណង​ការខូចខាត​សរុប ១.២០០ លាន​រៀល​៕ ដោយ​៖ ម៉េង​ឆៃ​