តុលា​ការចាប់​ស្ត្រី​វៀតណាម​ម្នាក់​ជា​មេខ្លោង​រកស៊ី​ឈើ​ខុសច្បាប់​ឈ្មោះ​ង្វៀង​ធី​ម៉ា​យ​នៅ​ខេត្តកំពង់ធំ​

936
ចែករម្លែក
  • 140
    Shares

(​កំពង់ធំ​)៖​ស្ត្រី​វៀតណាម​ម្នាក់​ជា​មេខ្លោង​រកស៊ី​ឈើ​ខុសច្បាប់​ដ៏​ល្បីល្បាញ​ឈ្មោះ​ង្វៀង​ធី​ម៉ា​យ​ហៅ​”​យាយ​ម៉ៃ​អន្លង់វែង​”​ដែល​ធ្វើ​ព្យុះភ្លៀង​លើ​មុខរបរ​បំផ្លាញ​ព្រៃឈើ​កន្លងមក​នោះ​ត្រូវបាន​នគរបាល​ខេត្តកំពង់ធំ​ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ចាប់ខ្លួនបាន​ហើយ​នៅក្នុង​ហាង​ផ្កាយ​មាស នៅក្នុង​ភូមិ​បល្ល័ង្ក​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា​ឆ្នាំ​២០១៧​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​ការចាប់ខ្លួន​នេះ ធ្វើឡើង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់លោក ឃ​ន សុ​កល ចៅក្រម​សាលាដំបូង​ខេត្តកំពង់ធំ ចុះ​ថ្ងៃទី​១៧ ខែកក្កដា​នេះ ក្រោម​ការសម្របសម្រួល​ពី​រាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ឃាត់ខ្លួន​ស្ត្រី​វៀតណាម ល្បី​ខាង​បំផ្លាញ និង​ដឹកឈើ​ក្រញូង​ខុសច្បាប់ នៅពេល​ស្ត្រី​រូបនេះ និង​អ្នកបើកបរ​ម្នាក់​កំពុង​ឈប់សម្រាក​ដើម្បី​ហូបបាយ​។

​ស្ត្រី​ឈ្មោះ​ង្វៀង ធី​ម៉ា​យ​និង​អ្នកបើកបរ​នៅពេលនេះ​ត្រូវបាន​ព្រះរាជអាជ្ញា​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បន្ថែម​។​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ធ្លាប់​បានចេញ​ដីកា ឲ្យ​ចាប់ខ្លួន​ស្ត្រី​វៀតណាម​ម្នាក់នេះ​កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៧​កន្លងទៅ ប៉ុន្តែ​ជននេះ​គេចខ្លួន​រហូត​។​
​លោក វ៉ាន់ វិបុល អធិការរង​ក្រុង​ស្ទឹងសែន បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​របស់លោក​បាន​ចាប់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ ដោយ​ផ្នែក​តាម​ដីកា​បញ្ជា​ឲ្យ​ចាប់ខ្លួន​របស់លោក ឃ​ន សុ​កល ប្រធាន​សាលាដំបូង​ខេត្តកំពង់ធំ លេខ​១៦២៨/២០១៧ ចុះ​ថ្ងៃទី​២៧ ខែមិថុនា​ឆ្នាំ​២០១៧​។​ពីបទ​ប្រមូល និង​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ ដែលជា​បទល្មើស​មានចែ​ង​ក្នុង​មាត្រា​៩៦ មាត្រា​៩៨ នៃ​ច្បាប់​ព្រៃឈើ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ ។

បទល្មើស​ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​៦៣០​នៃ​ក្រមព្រហ្មទណ្ឌ​។​បន្ទាប់មក​នៅ​រសៀល​ថ្ងៃទី​១៧ ខែ​កក្ត​ដា សមត្ថកិច្ច​បាន​ឆែកឆេរ​ឃើញ​រថយន្ត​លុច​ស៊ី​ស​៤៧០​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ក្លែងក្លាយ​ផងដែរ​។​

​លោក​បាន​បន្តថា បុរស​ជា​អ្នកបើកបរ​ឈ្មោះ ម៉ុ​ន ធី អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​គោក​ដូង ឃុំ​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​ពេលនេះ នគរបាល​ស្នងការ​ខេត្ត​កំពុងតែ​សួរនាំ​បន្ថែម​។​ចំណែក​ឈ្មោះ​ង្វៀង ធី​ម៉ា​យ ហៅ​”​យាយ​ម៉ៃ​អន្លង់វែង​”​អាយុ​៣៩​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ស្ថិតនៅ​ក្នុងភូមិ​អភិវឌ្ឍន៍​ឃុំ​អ​ន្លែ​ង​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​ម​មានជ័យ​ដែលជា​ឈ្មួញ​ដឹកឈើ​គ្រញូង​ដុះ​ស្លែ​ឆ្លងកាត់​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ​។​ប៉ុន្តែ​ទើប​ជាប់អន្ទាក់​សមត្ថកិច្ច​តែម្តង​នាពេលនេះ​៕S​ដោយ​៖​ហូ​សាន់​