ដោយ: ឆាយានាថ / ភ្នំពេញ: ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ លីនណា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នេះ ចេញដីកាឃុំខ្លួនម្តាយកូនបង្កើត ដែលបានរួមគ្នាកាប់សម្លាប់លើកូនប្រសារប្រុស ដោយសារជម្លោះពាក្យសម្ដីលុយ១ម៉ឺនរៀល ដាក់ពន្ធនាគារបណ្តោះអាសន្ន។
អធិការនគរបាលខណ្ឌសែនសុខ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បញ្ជាក់ថា ម្តាយកូនទាំង ២នាក់នេះ ត្រូវបានចោទប្រកាន់ពីបទឃាតកម្មតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាច ប្រឈមជាប់ពន្ធនាគារ ពី ១០ឆ្នាំ ទៅ ១៥ឆ្នាំ។
ហេតុការណ៍ឃាតកម្មនេះ កើតឡើងកាលពីវេលាម៉ោង ៨យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួល ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យ២នាក់ រួមមានឈ្មោះ គង់ ធីតា ភេទស្រី អាយុ៤៩ឆ្នាំ និងកូនស្រី ឈ្មោះ ង៉ូយ សុម៉ារី អាយុ២០ឆ្នាំ។ ចំណែក ជនរងគ្រោះ ឈ្មោះ គឹម យ៉ត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន។
មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី និងជនរងគ្រោះ បានរៀបការជាមួយគ្នា នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ ២០១៩ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បាននិយាយជាមួយជនរងគ្រោះ ទៅចុះសំបុតអាពាហ៍ពិពាហ៍ហ្នឹងគ្នា ហើយជនរងគ្រោះបាននិយាយថា ចាំការបាន២ឆ្នាំចាំទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ដោយមានជិតប្រច័ណ្ឌលើជនរងគ្រោះ ហើយមានទំនាស់នឹងគ្នាជាញឹកញ៉ាប់ ។
នៅថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ ២០១៩ ពេលល្ងាចជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានទៅយកម្តាយរបស់ខ្លួន ឈ្មោះគង់ ធីតា ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ មកស្នាក់នៅជាមួយខ្លួនដើម្បីជួយមើលជនរងគ្រោះមាន អាការៈ មិនសូវស្រួលខ្លួន រហូតដល់ថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ ២០១៩ ជននសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានសុំលុយជនរងគ្រោះ ១ម៉ឺ ន រៀល ហើយជនរងគ្រោះមិនព្រមឲ្យ ក៏ មាន ជម្លោះ ជាមួយគ្នាតែម្តង ។
បន្ទាប់មកជនរងគ្រោះបានយកដៃទៅច្របាច់កជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី ហើយជនសង្ស័យ ង៉ូយ សុម៉ារី បានស្រែកឲ្យម្តាយជួយ ហេីជនសង្ស័យឈ្មោះ គធីតា បានកាន់កាំបិតតាំងបុ័ងតោ មកកាប់ជនរងគ្រោះចំកញ្ចឹងក បណ្តាលឲ្យស្លាប់ ហើយជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានយកខ្សែភ្លើង ស្កុតចងរុំដៃជើងជនរងគ្រោះ រួចយកកូនកាំបិតចុងស្រួចចាក់ជនរងគ្រោះបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងតែម្តង ។
រហូតដល់វេលាម៉ោង២១៖០០នាទី យប់ ជនសង្ស័យទាំង២នាក់ បានចូលខ្លួនមកសារភាពនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា រួចសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់តែម្តង ៕