តុលា​ការចេញ​ដីកាឃុំខ្លួន​បុរស​ជើង​ខ្លាំង​ដែល​វាយ​ស្រី​ដាក់ពន្ធនាគារ​ព្រៃ​ស

382
ចែករម្លែក
  • 119
    Shares

​ដោយៈ​ឆាយា​នាថ /​ភ្នំពេញៈ ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៩ នេះ លោក ថា​ន់ ឡេង ចៅក្រម ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកាឃុំខ្លួន​បុរស​ដៃ​ខ្លាំង​ដាក់​ដែល​បាន​អំពើហិង្សា​លើ​ស្ត្រី​ដាក់ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន ការសម្រេច​នេះ​បន្ទាប់ពី​លោក សឿន មុនី រ័ត្ន ព្រះ រាជ អាជ្ញា រង អម សាលាដំបូង រាជធានី ភ្នំពេញ សម្រេច​ចោទប្រកាន់​បុរស ឈ្មោះ ឡោ ប៊ុន​ភ័ក្ត្រ អាយុ​៤៣​ឆ្នាំ រូប នេះ ពី បទ ហិង្សា ដោយ ចេតនា តាម មាត្រា ២១៧ នៃ ក្រម ព្រហ្មទណ្ឌ ។


​គួររំលឹកថា​កាលពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​លេខ​១៣៦ កែង​នឹង​ផ្លូវ​លេខ​១៥ សង្កាត់​ផ្សារកណ្តាល​ទី​១​ខណ្ឌដូនពេញ​មាន​ករណី​ហិង្សា​មួយ​កើតឡើង​ដោយ​ជនរងគ្រោះ​ជា​ស្ត្រី​ឈ្មោះ ថា​ទូច​លីន​ដា​ត្រូវបាន​បុរស​ម្នាក់​បាន​ទះកំផ្លៀង​នាង​ឱ្យ​ដួល​អុកគូទ​នៅ​នឹង​ថ្នល់​។​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​ហិង្សា​កើតឡើង​គឺ​ដំបូង​ឡើយ​នារី​រងគ្រោះ​និង​ប្អូនស្រី​បាន​ដើរ​ចេញពីផ្ទះ​ទៅ​ផ្សារ​ដើម្បី​ទិញ​បាយ​ហើយក៏​ដើរ​ត្រឡប់មកវិញ​។​ដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ត​មួយគ្រឿង​បាន​បើក​យ៉ាង​លឿន​សំដៅ​មករក​រូបនាង​។​ឃើញ​ដូច្នោះ​ប្អូនស្រី​របស់​នាង​ក៏​ស្ទុះ​ចាប់ដៃ​នាង​អូស​គេចចេញ​ពេលនោះ​នាង​ក៏បាន​សួរ​អ្នកបើករថយន្ត​ថា​បើក​ប្រញាប់​ទៅណា​?​ហើយ​អ្នកបើក​រថយន្ត​ក៏បាន​ចុច​កញ្ចក់​ចុះ​និង​ជេរ​រូបនាង​ដោយ​ពាក្យសម្តី​មិន​សមរម្យ​ជាច្រើន​។ ឭ​ដូច្នោះ​នាង​ក៏បាន​ជេរ​តបត​វិញ ស្រាប់តែ​អ្នកបើករថយន្ត​នោះ ដើរមក​វាយ​នាង​ចំ​កណ្តាល​មុខ បណ្តាល​ឲ្យ​ដួល​តែម្តង​។ បន្ទាប់មក​នាង​ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង នៅ​មូលដ្ឋាន កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​។​


​ក្រោយពេល​ទទួល​ពាក្យបណ្តឹង​អាវុធហត្ថ​បាន​បើក​ការស្រាវជ្រាវ​រហូត​ឈានទៅ​កំណត់​មុខសញ្ញា​និង​ឃាត់ខ្លួន​ជនសង្ស័យ​។​ក្រោយ​ការស្រាវជ្រាវ​របស់​សម​ត្ថ​កិច្ច​អាវុធហត្ថ​ជនសង្ស័យ​បាន​សារភាពថា រូបគេ​ឈ្មោះ​ឡោ​ប៊ុន​ភ័ក្ត្រ​អាយុ​៤៣​ឆ្នាំ​មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​មួយ​។​រូបគេ​ទើបតែ​បម្រើ​ការងារ​បាន​ប្រហែល​មួយខែ​ប៉ុណ្ណោះ​។​


​គួររំលឹកថា ឡោ ប៊ុន​ភ័ក្ត្រ អាយុ​៤៣​ឆ្នាំ ធ្លាប់​ជាប់គុក​ព្រៃ​ស រយៈពេល​មួយឆ្នាំ​រួច​ម្តង​ហើយ ក្នុង​ឆ្នាំ​២០០៧​ដល់ ឆ្នាំ ២០០៨ ពីបទ បំផ្លិចបំផ្លាញ​ទ្រព្យសម្បតិ្ត ដែល​ត្រូវបាន ប្តឹង ដោយ​ឪពុក​ម្ដាយបង្កើត តែម្ដង ៕​សរន​