តូចចិត្ត​ម្តាយ​ស្តីឱ្យ ខំ​ដាំ​ល្ពៅ​រហូត​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​

739
ចែករម្លែក

បុរស​ថែ​សួន​ម្នាក់​បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​បន្ទាប់ពី​គាត់​ដាំ​បាន​ល្ពៅ​យក្ស​មួយ​ផ្លែ ទម្ងន់​ប្រមាណ ៤៤០ គីឡូក្រាម​ដែល​អាច​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​ស្ទើរ​មិនគួរ​ឱ្យ​ជឿ បន្ទាប់ពី​តូចចិត្ត​នឹង​ម្តាយ​របស់គាត់​ដែល​ស្តីឱ្យ​គាត់​ថា​ជាម​នុស្ស​គ្មាន​បានការ​។

​លោក រី​ស្សា ឡឺ ស្យឺ (Richard Le Sueur) អាយុ ៦៦ ឆ្នាំ​ដែល​រស់នៅ​កោះ​ហ្សឺ​សេ (Jersey) ប្រទេស​បារាំង​បាន​ប្តេជ្ញា​ថា​នឹង​ដាំ​ល្ពៅ​ឱ្យបាន​ធំ​បំផុត​ដើម្បី​បំបែក​កំណត់ត្រា​ល្ពៅ​យក្ស កាលពី​ឆ្នាំ​២០១១​។​

​ក្រោយ​ពេលដែល​គាត់​ដាំ​បាន​តូច​ជាង​ល្ពៅ​យក្ស​ឆ្ងាយ ម្តាយ​របស់គាត់​ឈ្មោះ អ៊ី​ឡេ​ន ឡឺ ស្យឺ (Elaine Le Sueur) បាន​ស្តីបន្ទោស​ថា​គាត់​ជា​មនុស្ស​គ្មាន​បានការ​។

​ដោយ​តូច​ចិត្តនឹង​ម្តាយ​ថាឱ្យ​គាត់​បាន​ខំប្រឹង​ដាំ​រហូត​បាន​ល្ពៅ​យក្ស​ដែលមាន​ទម្ងន់​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្មនេះ​។ សូមបញ្ជាក់ថា​ល្ពៅ​យក្ស​ដែល​ជាប់​កំណត់ត្រា​ឯតទគ្គ​កម្ម​កាលពី​ឆ្នាំ​២០១១ គឺ​ដាំ​នៅលើ​កោះ​ដដែល​នេះ ប៉ុន្តែ​វា​មាន​ទម្ងន់​ស្រាល​ជាង​នេះ​ស្ទើរតែ​ទ្វេដង​ឯណោះ​៕ ប្រែ​សម្រួល​: ខុម​