តូចចិត្ត​សង្សារ​រៀបការ​ចោល​ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន រេ​ចង្កូត​ចូល​រថយន្ត ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​

2985

(​កំពង់ស្ពឺ​)៖ យុវជន​ម្នាក់​ត្រូវ​សង្សារ​សុំ​បែក​ទៅ​រៀបការ​ជាមួយ​អ្នកថ្មី តូចចិត្ត​បាន​ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន រេ​ចង្កូត​ចូល​រថយន្ត បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​៨៦-៨៧ ត្រង់ចំណុច​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រុក​ភ្នំ ស្រួច​ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៧​។​

​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​យុវជន​ឈ្មោះ បូ​ទី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ជិះ​ម៉ូតូ​ចាប់ឆាយ​មួយគ្រឿង ម៉ាស៊ីន​វេ​វ តួ​គុប​មូល ពណ៌​ប្រផេះ ដោយមាន​ទឹកមុខ​
​ស្រពោន​បើក​លឿន​ដូច​ហោះ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​រេ​ចង្កូត​ចូល​រថយន្ត​មួយគ្រឿង​ម៉ាក ហ៊ី​ណូ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3A 4021 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ ដែល​បើកបរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។​

​សមត្ថកិច្ច​ឃុំ​ត្រែងត្រយឹង​ថា ក្រោយពី​កើតហេតុ​អ្នកបើកបរ​រថយន្ដ​បាន​ចុះ​រត់​គេចខ្លួនបាត់ ចំណែក​សព​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ម៉ូតូ​និង​រថយន្ត ត្រូវ​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច រង់ចាំ​ស្រាយ​នៅពេល​ក្រោយ​៕L ដោយ​៖​ សុខ​សុ​ភ័​ណ្ឌ​