តូប​ជាង​៦០០​ក្នុង​ផ្សារ​ច្បារអំពៅ ត្រូវបាន​បំផ្លាញ​ដោយ​អគ្គិភ័យ​

1848
ចែករម្លែក
  • 96
    Shares

ដោយ​៖​ឆាយា​នាថ / ភ្នំពេញ​៖ របាយការណ៍​បឋមរ​បស់​អាជ្ញាធរ បង្ហាញថា តូប​ចំនួន​៦៤៦​ក្នុងចំណោម​តូប​១៤៤៧ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ តែ​ពុំ​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ទេ​។

​ព្រឹក​ថ្ងៃទី​១៦ ខែមីនា នេះ អាជ្ញាធរ​បាន​គ្រប់គ្រង​ស្ថានការណ៍​ទាំងស្រុង គ្រាន់តែ​នៅសល់​គំនរ​កម្ទេច​ភ្លើង​បន្តិចបន្តួច​ប៉ុណ្ណោះ ។​

​ផ្សារ​ច្បារអំពៅ​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់ ជាង​៨​ម៉ោង ពោលគឺ​ឆាបឆេះ​ឡើង​នៅវេលា​ម៉ោង​១១​និង​៤០​នាទី ថ្ងៃទី​១៥ ខែមីនា នៅ​ចំណុច​តូប​ខាងកើត​មួយកន្លែង នៅតាម​ផ្លូវ​៣៦៣​កែង​និង​ផ្លូវ​៦២២ ដែល​ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​៕L

#