តូប​លក់​ចាបហួយ មួយកន្លែង នៅ​ស្រុក​សង្កែ ត្រូវ​ភ្លើង​ឆេះ​

1240
ចែករម្លែក

​ដោយៈ គ្រញូង​ /
​បាត់ដំបងៈ តូប​លក់​ចាបហួយ មួយកន្លែង មាន​ទំហំ ៣ ម៉ែត្រ​គុណ ៥ ម៉ែត្រ សង់​អំពី​ដែក ប្រក់​ក្បឿង ជញ្ជាំង​ស័ង្កសី ត្រូវ​ភ្លើង​ឆាបឆេះ អស់​ខូចខាត​ទំនិញ​មួយចំនួន កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​ស្វាយ​កង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ប៉ុន្តែ​មិនមាន​គ្រោះថ្នាក់ ដល់​អ្នកណាម្នាក់​ទេ​។​

​លោក ស៊ុន សុវណ្ណ អធិការនគរបាល​ស្រុក​សង្កែ បាន​ឳ្យ​ដឹងថា ផ្ទះ​លក់​ចាបហួយ ដែល​ត្រូវ​ភ្លើង​ឆេះ ជា​របស់​ឈ្មោះ យិន កុសល ភេទ​ស្រី អាយុ ៣៥ ឆ្នាំ រស់នៅ​ភូមិ​អូរ​មុនី ១ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ។ សម្ភារ​ដែល​ខូចខាត មាន​៖ អស់​ស្រា​បៀរ ២០​កេស ប្រាក់​ខ្មែរ ២ លាន​រៀល និង​សម្ភារ​មួយចំនួន គិត​ជា​ប្រាក់​សរុប ចំនួន ៤.១០០ ដុល្លារ ។​

​លោក​អធិការ​ស្រុក បាន​បញ្ជាក់ថា ករណីនេះ គឺ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី ខណៈពេល​ម្ចាស់ផ្ទះ មិន​នៅ ហើយ​នគរបាល​ជំនាញ បាន​ប្រើប្រាស់​ទឹក រថយន្ត​ពន្លត់​អគ្គិភ័យ អស់​ចំនួន មួយ​ឡាន ទើប​រលត់ទៅវិញ​។​

​សមត្ថកិច្ច បាន​ចុះ​ត្រួតពិនិត្យ និង​ជួយ​រៀបចំ​សណ្តាប់ធ្នាប់ ជូន​ម្ចាស់ផ្ទះ​ឡើងវិញ ៕v