តូ​តា​ល់​កាំ​បូត ប្រគល់​រង្វាន់ ២៥០ រង្វាន់​ដល់​អតិថិជន​

113

​ដោយៈ មេសា​/ភ្នំពេញៈ រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់​ក្រុមហ៊ុន តូ​តា​ល់​កាំ​បូត ក្នុងនោះ​មាន ម៉ូតូ ទស្ស​ទស្សន៍ LED និង កាត​ចាក់​សាំង​តូ​លតា​ល់ សរុប​ចំនួន ២៥០ រង្វាន់ ក្នុង​កម្មវិធី Refill and Win ត្រូវបាន​ប្រគល់ជូន​អតិថិជន​របស់ខ្លួន​ហើយ កាលពី​ល្ងាច​ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩ នៅឯ​ស្ថានីយប្រេងឥន្ធនៈ តូ​តា​ល់ ជ្រោយចង្វារ ក្នុង​រាជធានី​ភ្នំពេញ ។​


​គប្បី​រំឭកថា អតិថិជន​ដែល​ត្រូវបាន​ប្រគល់​រង្វាន់​នាពេលនេះ គឺជា​អ្នក​ដែលមាន​សំណាង​បានឈ្នះ​នៅក្នុង​ដំណើរការ នៃ ការចាប់​រង្វាន់​ជា​បន្តបន្ទាប់​រយៈពេល ៣ ខែ កាលពី​ឆ្នាំ ២០១៨ ដោយ​ក្នុងនោះ​ការចាប់​រង្វាន់​នៅតាម​បណ្តា​ខេត្ត​នានា ត្រូវបាន​បញ្ចប់​ត្រឹម​ថ្ងៃទី ២៤ ខែ ធ្នូ ចំណែក​អ្នក​នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​បញ្ចប់​នៅ​ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៨ កន្លងទៅ ។ ហេតុនេះ រង្វាន់​ដែល​ត្រូវបាន​ប្រគល់ជូន​ដល់​អតិថិជន​នៅពេលនេះ គឺជា​រង្វាន់​ប្រចាំឆ្នាំ ២០១៨ ។​


​សូមជម្រាបថា Refill and Win គឺជា​កម្មវិធី​បង្កើតឡើង​ដោយ តូ​តា​ល់​កាំ​បូត សម្រាប់​ផ្តល់រ​ង្វាន់​ដល់​អតិថិជន​របស់ខ្លួន ។ អ្វី​ដែលជា​ប្រការ​គួរឱ្យ​សម្គាល់​នោះ គឺ​ឆ្នាំនេះ មាន​រង្វាន់​ច្រើន​លើស​បណ្តា​ឆ្នាំមុនៗ គឺមាន​ដល់​ទៅ ២៥០ រង្វាន់ ឯណោះ គឺ​ដើម្បី​អបអរសាទរ​ដល់ ខួប ទី ២៥ ឆ្នាំ ដែល តូ​តា​ល់​កាំ​បូត បានធ្វើ​អាជីវកម្ម​លើ​ទឹកដី​ខ្មែរ ៕ Kh