តូ​តា​ល់ និង POWERCHINA INTL សហការ​ផ្គត់ផ្គង់​ដើម្បី​ពង្រឹង​ដៃគូ​ទូទាំង​ពិភពលោក

469
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ កាលពី​ថ្ងៃទី​១៤ ឧសភា ឆ្នាំ​២០១៩ សាខា​ផ្នែក​ទីផ្សារ និង​សេវាកម្ម​របស់​ក្រុមហ៊ុន​តូ​តា​ល់ និង​ក្រុមហ៊ុន POWERCHINA INTL បាន​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ការផ្គត់ផ្គង់​ឲ្យ​បាន​ប្រសើរ​ជាង​មុន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ដៃគូ​ពាណិជ្ជកម្ម​របស់ខ្លួន​ដែលមាន​ស្រាប់​ទៅកាន់​ក្របខណ្ឌ​ទូទាំង​ពិភពលោក​។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ តូ​តា​ល់ នឹង​ចាត់ទុក​ក្រុមហ៊ុន POWERCHINA INTL និង​គ្រប់​សាខា​របស់​ក្រុមហ៊ុន​នេះ ជា​អតិថិជន​អាទិភាព​ខ្ពស់បំផុត ដែល​នឹង​ទទួលបាន​សេវាកម្ម​ពិសេសៗ ដូចជា ការធានាបាន​នូវ​ការផ្គត់ផ្គង់​ទាន់ពេលវេលា និង​ការទទួលបាន​តម្លៃ​ពិសេស​។ POWERCHINA INTL បាន​ឯកភាព​ក្នុងការ​ជ្រើស​យក តូ​តា​ល់ និង​សាខា​របស់ខ្លួន សម្រាប់​រាល់​ដំណើរការ​លទ្ធកម្ម​។


​ក្រុមហ៊ុន POWERCHINA INTL គឺជា​ក្រុមហ៊ុន​ដែល​នាំមុខ​ក្នុង​វិស័យ​ថាមពល និង​វិស័យ​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅក្នុង​ពិភពលោក រីឯ​តូ​តា​ល់​គឺជា​ក្រុមហ៊ុន​ដែល​ផលិត និង​ផ្គត់ផ្គង់​ថាមពល​នាំមុខគេ​នៅក្នុង​សកលលោក​។ ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​នេះ ក្រុមហ៊ុន​ទាំងពីរ​បាន​ប្តេជ្ញា បំពេញការងារ​ជាមួយគ្នា ទាំង​ក្នុង​កម្រិត​មូលដ្ឋាន និង​សាជីវកម្ម ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​ទីផ្សារ និង​បច្ចេកវិទ្យា​របស់ខ្លួន​នាពេល​អនាគត​។


​តូ​តា​ល់ មាន​គោលបំណង​ក្នុងការ​ផ្តល់ជូន​នូវ​ភាពបត់បែន ភាព​ច្នៃប្រឌិត និង​ការ​សន្សំសំចៃ​ខ្ពស់ នៅក្នុង​សេវាកម្ម​ផ្នែក​ថាមពល​របស់ខ្លួន ដើម្បី​គាំទ្រ​ទៅដល់​ការរីកលូតលាស់​របស់​ក្រុមហ៊ុន POWERCHINA​នូវ​សេវាកម្ម​ដ៏​សម្បូរ​បែបនេះ​រួមមាន ការផ្តល់ជូន​នូវ​បរិក្ខា​ផ្ទុក ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​បច្ចេកទេស​ឌីជីថល ដើម្បី​ជួយ​សម្រួល​ដល់ ក្រុមហ៊ុន POWERCHINA INTL ក្នុងការ​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ​របស់ខ្លួន​។


​លោក Ding Zhengguo អគ្គនាយក​ក្រុមហ៊ុន POWERCHINA INTL បាន​មានប្រសាសន៍ថា ពួកយើង​មាន​សុទិដ្ឋិនិយម​ណាស់ ចំពោះ​កិច្ចព្រមព្រៀង​នេះ​។ POWERCHINA គឺជា​អ្នកផ្តល់​សេវាកម្ម​ឈានមុខ នៅក្នុង​គម្រោង​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ ហើយ​ការចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​តូ​តា​ល់​នេះ បានធ្វើ​ឲ្យ​យើង​អាច​បង្កើតបាន​នូវ​បណ្តាញ ដៃគូ​ផ្គត់ផ្គង់​ជា​យុទ្ធសាស្ត្រ ក្នុងការ​គាំទ្រ​ឲ្យ​ពួកយើង​សម្រេចបាន​នូវ​គោលដៅ​របស់​យើង​ក្នុង​ទីផ្សារ​អន្តរជាតិ ក៏ដូចជា​បាន​ពង្រឹង​នូវ​ភាព​ប្រកួតប្រជែង​របស់​យើង ជាមួយនឹង​ការ​សន្សំសំចៃ​ខ្ពស់ ។​


​លោក Christian Cabrol អគ្គនាយករង​ជាន់ខ្ពស់ ក្នុង​តំបន់​អាស៊ី​បា​ស៊ី​ហ្វិ​ក និង​ម​ជ្ឈឹ​ម​បូព៌ា របស់​សាខា​ផ្នែក​ទីផ្សារ និង​សេវាកម្ម​របស់​ក្រុមហ៊ុន​តូ​តា​ល់ បាន​មានប្រសាសន៍ថា ​កិច្ចព្រមព្រៀង​នេះ បង្ហាញ​ពី​ការប្តេជ្ញា​របស់​តូ​តា​ល់ ក្នុង​ការផ្តល់​ការគាំទ្រ​ដល់​ការរីកចម្រើន​របស់ POWERCHINA នៅក្នុង​មជ្ឈដ្ឋាន​អន្តរជាតិ ជាមួយនឹង​ការកើនឡើង​នៃ​តម្រូវការ​ក្នុង​វិស័យ​សំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ត្រូវការ​ជា​ចាំបាច់​នូវ​សេវាកម្ម​ថាមពល​ប្រកបដោយ​ស្តង់ដារ​។ យើង​បាន​បង្កើត​នូវ​ឧបករណ៍ និង​សេវាកម្ម​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ក្រុមហ៊ុន​ចិន​តែម្តង និង​បាន​បង្កើត​ក្រុមការងារ​ដ៏​សកម្ម​ដើម្បី​បម្រើ​ដល់ទី​ផ្សារ​នៅលើ​ពិភពលោក​ដែល​ស្រដៀង​នេះ ។ យើង​មានបំណង​ពង្រឹង​ទំនាក់ទំនង​នេះ ជាមួយនឹង POWERCHINA ក្នុង​គ្រប់​កម្រិត ដើម្បី​បំពេញបន្ថែម​នូវ​តម្រូវការ​ចាំបាច់រ​បស់​គាត់ និង​ក្លាយជា​ដៃគូ​ផ្គត់ផ្គង់​ដ៏​មាន​ទំនុកចិត្ត