តូ​នី គ្រូ​ស អះអាងថា ខ្លួន​សម្រេចចិត្ត​ត្រូវ ដោយ​បដិសេធ​សំណើ​របស់ ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

272

​ខ្សែបម្រើ​ឆ្នើម តូ​នី គ្រូ​ស (Toni Kroos) របស់​ក្លឹប Real Madrid អះអាងថា ខ្លួន​សម្រេចចិត្ត​ត្រូវ​ដែល បដិសេធ​សំណើ​ផ្ទេរ​មក​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត កាលពី​រដូវក្តៅ​ឆ្នាំ​២០១៤​។

​គ្រូ​ស បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​២០​លាន​ផោន​ពី​ក្លឹប Bayern Munich មក​ពហុកីឡាដ្ឋាន Bernabeu ត្រឹម​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​លើក​ពាន​វើ​ល ខាប់​នៅ​ប្រេ​ស៊ី​ល​ដោយ​មើលរំលង​ចំណាប់អារម្មណ៍ របស់​ក្លឹប​យូ​ណាយ​ធី​ត ដែល​ពេលនោះ​ដឹកនាំ​ដោយ​លោក ល្វី​ស វ៉ាន ហ្គា​ល់ (Louis van Gaal) ។

​ជាមួយ​ក្លឹប Real Madrid កីឡាករ​រូបនេះ លើក​ពាន​ជើងឯក​ឆេ​ម​ពាន​លី​ក​២​លើក​និង​ពាន​ជើងឯក La Liga ១​លើក​។ គ្រូ​ស អះអាងថា ខ្លួន​ធ្វើការ​ជ្រើសរើស​ត្រូវ​។

​គ្រូ​ស និយាយថា “​ច្បាស់​ណាស់ ប្រសិនបើ​អ្នក​ទៅលេង​ជាមួយ​ក្លឹប កំពូល​នៅក្រៅ​ប្រទេស វា​មានន័យថា អ្នក​ឈាន​មួយ​ជំហាន​ទៀត​ក្នុង​អាជីព​របស់ខ្លួន​”​។ គ្រូ​ស បាន​រីកចម្រើន​ចាប់តាំងពី​ពេលនោះ​មក ហើយ​កោតសរសើរ​គ្រូ បង្វឹក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ដែល​បាន​ជួយ​អភិវឌ្ឍ​ខ្លួន​។

​គ្រូ​ស បាន​បន្តថា “​តាំងពី​ដំបូង​មក លោក ហ្ស៊ី​ដាន ផ្តល់​ទំនុក​ចិត្តច្រើន ចំពោះ​ខ្ញុំ​។ ក្នុង​រយៈពេល​ពីរ​ឆ្នាំ ដែល​គាត់​ដឹកនាំ​នេះ គាត់​បានដាក់​ឲ្យ​ខ្ញុំ​លេង​ស្ទើរ គ្រប់​ប្រកួត ជាពិសេស​នៅក្នុង​ការប្រកួត​ធំៗ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែបម្រើ តូ​នី គ្រូ​ស (Toni Kroos)