តូ​ឯក​ក្នុង​រឿង “​ទណ្ឌកម្ម​ស្នេហ៍​” រំភើប​នៅ​ស្នាដៃ​ថ្មី​របស់ខ្លួន​

1806
ចែករម្លែក

(​ភ្នំពេញ​)៖ កាលពី​យប់​ថ្ងៃទី​២៤ ខែមេសា ខ្សែភាពយន្ត​រឿង “​ទណ្ឌកម្ម​ស្នេហ៍​” ដែល​សម្ដែង ដោយ តារា​ស្រី​កញ្ញា ព្រះកាយ​ច័ន្ទ និង​លោក​ឆា​នី សូ ត្រូវ​បានដាក់​បញ្ចាំង​នៅលើ​កញ្ចក់ ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥ ខណៈដែល​ភាពយន្ត​នេះ​ភាពយន្ត​ត្រូវបាន​គេ​ដឹងថា​បាន​ចំណាយ ការផលិត​អស់​រយៈពេល​ច្រើន​ខែ និង​មានការ​ដឹកនាំ​ដោយផ្ទាល់​ដោយ​ផលិតករ​ថៃ​។​

​ភាពយន្ត​នេះ មាន​សាច់រឿង​ទាក់ទាញ​មិនធម្មតា​ផងដែរ ដោយសារតែ​បាន​ទិញ​សាច់រឿង ពី​ភាពយន្ត ថៃ​ល្បីឈ្មោះ​មួយ ហើយ​តួអង្គ​ឯក​កញ្ញា​ព្រះកាយ​ច័ន្ទ និង​លោក ឆា​នី សូ ក៏​ត្រូវគេ​ទម្លាយ​ថា​សម្ដែង​ជាមួយ​យ៉ាង​ស្អិតរ​មួ​ត​ដូច​គូស្នេហ៍​ក្រៅ​ឆាក ។

​យោងតាម​ការប្រកាស​ភា​ព​យន្ត​រឿង “​ទណ្ឌកម្ម​ស្នេហ៍​” នេះ​ត្រូវ​បានដាក់​ផ្សាយ​ជា​សាធារណៈ ហើយ កាលពី​យប់​ថ្ងៃទី​២៤ មេសា​នៅ​ប៉ុស្ដិ៍​លេខ​៥ ដោយ​ភាពយន្ត​នេះ​មាន​៤០​ភាគ ដាក់​បញ្ចាំង​នៅ​ប៉ុស្ដិ៍​លេខ​៥ តែ​២០​ថ្ងៃ​ប៉ុណ្ណោះ ដោយសារតែ​ការចាក់ផ្សាយ​គឺ​មួយថ្ងៃ​២​ភាគ​។ ​ជាមួយនឹង​ការលើកឡើង​ជុំវិញ​ថា​ស្រឡាញ់គ្នា​ក្រៅ​ឆាក ឬក៏​អត់​រវាង​តួឯក​ស្រី និង​តួឯក​ប្រុស​?

កញ្ញា ព្រះកាយ​ច័ន្ទ ដែល​ទទួលបាន​ភាពលេច​ធ្លោ​ដោយ​គ្រាន់តែ​ភាពយន្ត​រឿង «​ទណ្ឌកម្ម ស្នេហ៍​» បង្ហាញខ្លួន​ថ្ងៃ​បើកឆាក បាន​អះអាងថា នាង​មិន​ខ្វល់​ពី​ការចាប់អារម្មណ៍​ថា​នាង និង លោក ឆា​នី សូ មាន​ទំនាក់ទំនង​អ្វី​ជាពិសេស​នោះទេ ប៉ុន្តែ​នាង​កាន់​តែមាន​អារម្មណ៍​សប្បាយ ចិត្ត​ទៅវិញ​ទេ ក្នុងពេលដែល​តួអង្គ​នាង និង​តារា​សម្ដែង​ប្រុស​រូបនេះ ត្រូវគេ​ចាប់អារម្មណ៍ ជាពិសេស​។

​កញ្ញា ព្រះកាយ​ច័ន្ទ បាន​និយាយថា គាំទ្រ​របស់​នាង​ច្រើនឡើង​បាន​ផ្ញើ​រូប​ដែល​នាង​បាន សម្ដែង​ក្នុង​រឿង “​ទណ្ឌកម្ម​ស្នេហ៍​” ព្រម​ជាមួយនឹង​ពាក្យ​ថា “​សម​គ្នាៗ​” មក​ឲ្យ​នាង​ជាច្រើន ដោយ​គ្រាន់តែ​ភាពយន្ត​ដែល​នាង និង​ដៃគូ​បាន​សម្ដែង​មួយ​នេះ ទើប​នឹងដាក់​បញ្ចាំង​បាន ២​ម៉ោង​ស្មើនឹង​២​ភាគ កាលពី​ថ្ងៃទី​២៤ មេសា​។

​សម្រាប់​រឿងនេះ​ទម្រាំ​តែ​ភាពយន្ត​នេះ​ត្រូវបាន​បញ្ចប់ ការលើកឡើង​ថា​នាង និង​លោក ឆា​នី សូ មាន​អ្វី​ពិសេស​នឹង​គ្នា នឹង​អាច​កើត​ច្រើនជាង​នេះ ប៉ុន្តែ​នាង​មិន​ខ្វល់​នោះទេ ។ នាង​និយាយថា បាន​សម្ដែង​ស្និទ្ធស្នាល​នេះ​តាម​ការចង់បាន​របស់​ផលិតករ ។ នោះ​គ្រាន់តែ​ជាការ​សម្ដែង ហើយ​សម្រាប់​ក្រៅ​ឆាក​គឺ​មិន​ខុសពី​បងប្អូន​។

​តារា​សិច​ស៊ី​រូបនេះ​បាន​បន្ថែមថា ភាពយន្ត​រឿង “​ទណ្ឌកម្ម​ស្នេហ៍​” មាន​សរុប​៤០​ភាគ ប៉ុន្តែ​នឹងដាក់​បញ្ចាំង​តែ​២០​ថ្ងៃ​ប៉ុណ្ណោះ នៅ​រៀងរាល់ថ្ងៃ​ច័ន្ទ អង្គារ ពុធ វេលា​ម៉ោង​៧ ដល់​ម៉ោង​៩​យប់ ៕ ដោយ​: បូ​រិ​ន​