តួកុន​ថៃ​ដ៏​ល្បី​ចូល​ក្រាបបង្គំ​គាល់​សម្តេចម៉ែ នៅ​ព្រះបរមរាជវាំង​

433

ដោយ​: សុផល / ភ្នំពេញ​: តារាភាពយន្ត​ដ៏​ល្បីល្បាញ​របស់​ថៃ​មួយរូប បាន​​ចូល​ក្រាបថ្វាយបង្គំ​គាល់ សម្តេច​ព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ នៅក្នុង​ព្រះបរមរាជវាំង​។​
​យោងតាម​គណនី​យ​ហ្វេ​ស​ប៊ុ​ក​របស់លោក Om Chetchannara បានឱ្យដឹងថា​នា​ថ្ងៃទី ១១ ខែកក្កដា​ឆ្នាំ​២០១៨ នេះ តារាភាពយន្ត​ថៃ​កញ្ញា រ៉ានី ខា​ប៉េ​ន​( Miss Ranee CAPEN) តួឯក​ស្រី​រឿង​បុព្វេសន្និវាស​បាន​ចូល​ក្រាបថ្វាយបង្គំ​គាល់​សម្តេចម៉ែ​។​

​ភាពយន្ត​រឿង​បុព្វេសន្និវាស និង​តារាភាពយន្ត​រូបនេះ​កំពុង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ទាំងពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​និង​ថៃ ហើយ​វត្ត​មាននៅ​កម្ពុជា​នាពេលនេះ គឺ​ក្នុង​ដំណើរ​មក​ចូលរួម​ក្នុង​ពិធី​ជួបជុំ​អ្នកគាំទ្រ​នៅ​កម្ពុជា​តាមរយៈ​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​មួយ​៕