តួរឯកល្ខោនបាសាក់ អ៊ុល សំអាង រំភើបស្ទើរហោះខណៈដែលបានការកោតសរសើរពីសម្តេចនាយករដ្នមន្រ្តី

159
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ជាថៅកែក្រុមល្ខោនបាសាក់ និងជាតួឯកល្ខោនបាសាក់ លោក អ៊ុល សំអាង ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងព័ត៌មានមានឋានៈជាឯកឩត្តម។ ថ្មីៗលោកត្រូវបាន សម្ដេចនាយករដ្ឋមន្ត្រីសរសើរ ក្នុងឱកាសបង្ហាញខ្លួនក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ ។ លោកថ្លែងថា រំភើបគ្មានអ្វីប្រៀបផ្ទឹម នៅពេលថ្នាក់ដឹកនាំប្រទេសដ៏ខ្ពង់ខ្ពស់ យកចិត្ត ទុកដាក់ ចំពោះខ្លួនដែលជាសិល្បករល្ខោនបាសាក់។

តួឯកល្ខោនរូបនេះ បាននិយាយថា លោកមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលសម្ដេចនាយករដ្ឋមន្ត្រី Comment សរសើរ និងលើកទឹកចិត្តចំពោះលោក និង ភរិយា ក្នុងពេលដែលលោកកន្លងមកមិនសូវត្រូវបានមហាជនចាប់អារម្មណ៍ ព្រោះតែ លោកគឺជាសិល្បករបុរាណផ្នែកល្ខោនបាសាក់ លោកថា ខ្លួនកាន់តែមានកម្លាំងចិត្ត ដែលត្រូវបានក្រសួងព័ត៌មានតែងតាំងជាទីប្រឹក្សា ហើយថែមទាំងត្រូវបានប្រមុខ រដ្ឋាភិបាលសម្ដេចនាយករដ្ឋមន្ត្រីសរសើរលើកទឹកចិត្ត។

សូមរំលឹកថា លោក អ៊ុល សំអាង គឺជាសិល្បករដែលបានបម្រើវិស័យសិល្បៈ បុរាណ ប្រមាណជា២០ឆ្នាំមកហើយ ប៉ុន្តែលោកត្រូវបានអ្នកគាំទ្រមួយចំនួនមើលរំលង បន្ទាប់ពីសិល្បៈសម័យគ្របដណ្តប់។ លោកទើបតែទទួលបានការចាប់ អារម្មណ៍ពី សំណាក់មហាជនជាថ្មី ក្រោយពីមានព្រះរាជក្រឹត្យនស/រកត/០៧១៩/១១៦២ ត្រាស់បង្គាប់តែងតាំងដោយព្រះមហាក្សត្រជាទីប្រឹក្សាក្រសួងព័ត៌មានឋានៈស្មើ ឯក ឩត្តម ដែលមិនធ្លាប់មានអ្នកសិល្បករល្ខោនបាសាក់ណា ម្នាក់មានសំណាងដូចលោក ។ លោក អុល សំអាង បញ្ជាក់ថា អ្វីដែលលោកបានទទួលនៅក្នុងពេលនេះមិនត្រឹមតែ លោក ម្នាក់ ប៉ុណ្ណោះទេដែលមានកម្លាំងចិត្ត ពោលគឺសិល្បករល្ខោនបាសាក់ទាំងអស់ ក៏នឹងមានកម្លាំងចិត្តតស៊ូផងដែរជាមួយនឹងសិល្បៈបុរាណមួយនេះ៕