តួស្រីជែមស៍ ប៊នជនជាតិបារាំងដំបូងគេ ទទួលមរណភាពនៅអាយុ ៧៨ ឆ្នាំ

488
ចែករម្លែក

តារាសម្តែងបារាំង ក្លូឌីន អូហ្សេ (Claudine Auger) ដែលល្បីឈ្មោះបោះសំឡេងក្នុងចំណោមទស្សនិកជនអន្តរជាតិក្នុងនាមជាតួស្រីជែមស៍ ប៊នជនជាតិបារាំងដំបូងគេសម្តែងជាមួយតារាប្រុសឈ្មោះ សន ខូននឺរី (Sean Connery) ក្នុងរឿង “Thunderball” បានស្លាប់នៅអាយុ ៧៨ ឆ្នាំ។

ទីភ្នាក់ងារ Time Art បានប្រកាសថា លោកស្រីបានស្លាប់នៅទីក្រុងប៉ារីសកាលពីថ្ងៃព្រហស្បតិ៍ទី១៩ធ្នូ។

កើតក្នុងខែមេសាឆ្នាំ១៩៤១ក្នុងទីក្រុងប៉ារីស លោកស្រីអូហ្សេបានចាប់ផ្តើមអាជីពដំបូងជាតារាបង្ហាញម៉ូត និងតំណាងឱ្យប្រទេសបារាំងក្នុងការប្រឡងបវរកញ្ញាពិភពលោកឆ្នាំ ១៩៥៨ ដោយបានជាប់បវរកកញ្ញាឯករងទីមួយ។

បន្ទាប់មក លោកស្រីបានចូលរៀនវគ្គសម្តែង ដោយបានចូលរួមថតរឿងភាគទូរទស្សន៍ជាច្រើនរឿងរហូតវិវឌ្ឍខ្លួនក្លាយជាតារាល្បីក្នុងប្រទេសបារាំង រួមទាំងភាពជោគជ័យក្នុងខ្សែភាពយន្តល្បីឆ្នាំ ១៩៦២ រឿង The Iron Mask។

ប៉ុន្តែខ្សែភាពយន្តជែមស៍ប៊នរឿង Thunderball ទើបជាភាពយន្តដែលធ្វើឱ្យលោកស្រីល្បីឈ្មោះក្នុងនាមជាតួស្រីជែមស៍ប៊នជនជាតិបារាំងដំបូងគេ ដោយសម្តែងជាតួឈ្មោះ ដូមីណូ៕ ដោយ៖ កញ្ញាដាលីស