តួ​ក្នុង​រឿង ស្តេច​ទេវតា​ទាំង​បួន ប្រកាសថា​ជិត​ក្លាយជា​ឪពុក​គេ​ហើយ

1242
ចែករម្លែក
  • 13
    Shares

​តារា​សម្តែង​ហុងកុង លោក ឡេ​អន ឡៃ អាយុ ៥១ ឆ្នាំ បានបញ្ជាក់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ចន្ទ​ទី​១៩ មីនា​ថា គាត់​ជិត​ក្លាយជា​ឪពុក​គេ​ហើយ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហុងកុង​បាន​រាយការណ៍​កាលពីដើម​ខែ​នេះ​ថា​គាត់​មាន​ទំនាក់ទំនង​ជាមួយ​ជំនួយការ​របស់គាត់​ដែល​ឥឡូវ​ប្រែក្លាយជា​អ្នកគ្រប់គ្រង ឈ្មោះ វី​ង ចាន់ មុនពេល​ព័ត៌មាន​ចាប់ផ្តើម​បង្អើល​ថា នាង​ក៏មាន​ផ្ទៃពោះ ៦ ខែ​ដែរ​។​

​តារាចម្រៀង​និង​ជា​តារា​សម្តែង​ក្នុង​រឿង ស្តេច​ទេវតា​ទាំង​បួន របស់​ហុងកុង​រូបនេះ បានបញ្ជាក់​ពី​ព័ត៌មាន​នេះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ចន្ទ ហើយ​បាន​សរសេរ​ពណ៌នា​ថា​តើ​ការ​មានកូន នាំឱ្យ​គាត់​ឈានទៅ​ដំណាក់កាល​មួយទៀត​នៃ​ជីវិត​របស់គាត់​យ៉ាងដូចម្តេចខ្លះ​។​

​លោក​ឡៃ​បាន​សរសេរ​ជា​ភាសា​ចិន​ថា “​វា​ជា​ជោគវាសនា ដែល​បាន​នាំ​មនុស្ស​លែងលះគ្នា​ពីរ​នាក់​ឱ្យ​ជួបគ្នា​។ ឥឡូវនេះ​ដោយហេតុថា​ខ្ញុំ​ក្លាយជា​ឪពុក​គេ​ទៅហើយនោះ ខ្ញុំ​ត្រូវតែ​ការពារ​គ្រួសារ​ខ្ញុំ ហើយនឹង​មិនឱ្យ​ពួកគេ​លេចមុខ​មាត់​ឱ្យគេ​ចាប់អារម្មណ៍​ឥត​បានការ​នោះឡើយ​…​ទាក់ទិន​នឹង​អនាគត​របស់​យើង មានតែ​ពេលវេលា​ប៉ុណ្ណោះ​ទើប​អាច​ប្រាប់​បាន​”៕ ដោយ៖ កញ្ញាដាលីស

លោក ឡេ​អន ឡៃ ប្រកាស​ជិត​ក្លាយជា​ឪពុក​គេ កាលពី​ថ្ងៃ​ចន្ទ
#