តួ​ក​គី​ទិញ​មី​ស៊ី​ល​រុស្ស៊ី ដោយ​មិន​ខ្វល់​ការព្រមាន​របស់​សហរដ្ឋអាមេរិក​

421
ចែករម្លែក
  • 66
    Shares

​តួ​ក​គី​បានបញ្ជាក់​យ៉ាងច្បាស់​ថា​ខ្លួន​បាន​តាំងចិត្ត​ទិញ​និង​ដាក់ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​ទំនើប​S-400 របស់​រុស្ស៊ី ដែល​ជា​ទង្វើ​មួយ​ដែល​អាច​បង្ក​ឱ្យមាន​បញ្ហា​ជាថ្មី​​ចំពោះ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក​។ នេះ​បើ​យោង​តាម​ក្រុម​អ្នកវិភាគ​។​

​លោក​Recep Tayyip Erdogan ប្រធានាធិបតី​តួ​ក​គី កាលពី​ប៉ុន្មាន​ថ្ងៃ​ថ្មី​នេះ បាន​និយាយ​ជា​សារ​ធា​រណៈ​ថា​ប្រទេស​របស់​លោក​នឹង​ធ្វើ​កិច្ចព្រមព្រៀង​តាម​ការគិត​ទុកជា​មួយ​​រុស្ស៊ី​ដើម្បី​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល​នេះ​និង​បាន​ចោទ​សហរដ្ឋអាមេរិក​ថា​បាន​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អង់កា​រ៉ា​(​តួ​ក​គី​)​ឱ្យ​បោះបង់ចោល​កិច្ចព្រមព្រៀង​ទិញ​មី​ស៊ី​ល​S-400 នេះ​។​

​យោងតាម​ប្រភព​ព័ត៌មាន​របស់​តួ​ក​គី​បានឱ្យដឹងថា អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence បាន​អំពាវនាវ​ដល់​លោក Recep Tayyip Erdogan​ឱ្យ​បោះបង់​កិច្ច​​ព្រមព្រៀង​ជាមួយ​រុស្ស៊ី​នេះ​ដើម្បី​ងាក​មក​រក​ប្រព័ន្ធ​មី​ស៊ី​ល​Patriot​របស់​អាមេរិក​វិញ​។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ លោក Serkan Demirtas អ្នកវិភាគ​នយោបាយ​បាន​ប្រាប់​សារព័ត៌មាន​ស៊ីនហួ​ថា​ការចរចា​រវាងសម្ពន្ធមិត្ត​ទាំង​២​នេះ បាន​មាន​បញ្ហា​ដោយសា​តែ​ មី​ស៊ី​ល​Patriot​នេះ មិន​បំពេញ​តាម​លក្ខខណ្ឌ​ត្រូវការ​របស់​តួ​ក​គី​។​

​លោក បាន​និយាយថា សំណើ​របស់​តួ​ក​គី​សម្រាប់ “​ការផ្តល់​ដោយ​សហរដ្ឋអាមេរិក​នេះ​គឺ​នៅ​ឆ្ងាយ​ពី​ការទិញ​ប្រព័ន្ធ​មី​ស៊ី​ល​របស់​រុស្ស៊ី ដែល​រួម​បញ្ចូល​ទាំង​ការរួម​គ្នា​ការផលិត​​ការផ្ទេរ​បច្ចេកវិទ្យា តម្លៃ​និង​រយៈពេល​នៃ​ការផ្តល់​ឱ្យ ” ។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​គំរាម​ជាច្រើន​លើក​អំពី​ការដាក់ទណ្ឌកម្ម​ទៅ​លើ​រដ្ឋាភិបាល​អង់កា​រ៉ា​នៅក្រោម​ច្បាប់​ប្រឆាំង​សត្រូវ​របស់​អាមេរិក​CAATSA​ប្រសិនបើ​ប្រទេស​​តួ​ក​គី​នៅ​តែង​រឹង​ទិញ មី​ស៊ី​ល​S-400​នេះ​។​

​សហរដ្ឋ​អាមេរិក​ក៏​បាន​ព្រមាន​ផងដែរ​ថា ខ្លួន​នឹង​បញ្ឈប់​ការលក់​យន្តហោះ​ចម្បាំង​បំបាំង​កាយ​F-35​ជាច្រើន​គ្រឿង​ទៅ​ប្រទេស​តួ​ក​គី​បើសិន​ប្រទេស​នេះ​នៅតែ​មានះ​ទិញ​ប្រព័ន្ធ​​មី​ស៊ី​ល​រុស្ស៊ី​នេះ​៕​ដោយ​៖​សុខា​/sn

​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​ទំនើប​S-400 របស់​រុស្ស៊ី ក៏​ត្រូវ​បាន​ឥណ្ឌា​ចង់​ទិញ​និង​រង​ការព្រមាន​ពី​អាមេរិក​ផងដែរ​

#