តួ​ក​គី​បង្ហាញ​គំរូ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ផលិត​ដោយ​ខ្លួនឯង ខណៈ​អាម៉េរិក​ចង់​ទាត់​តួ​ក​គី​ចេញពី​កម្មវិធី​យន្តហោះ F-35

540
ចែករម្លែក

តួ​ក​គី​បានបង្ហាញ​គំរូ​ពេញលេញ​នៃ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​របស់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​មិថុនា​នៅឯ​ពិព័រណ៍​យន្តហោះ​ប៉ារីស​ឆ្នាំ ២០១៩​។​

​ការដាក់​បង្ហាញ​យន្តហោះ​ថ្មី TF-X ដែល​គេ​រំពឹងថា​នឹង​ក្លាយជា​យន្តហោះ​ចម្បាំង​ជំនា​ន់ទី ៥ ផលិត​ក្នុងស្រុក​របស់​តួ​ក​គី​ជា​លើកដំបូង បានកើត​ឡើង ខណៈដែល​សហរដ្ឋ​អាម៉េរិក​ត្រៀម​ទាត់​សម្ព័ន្ធមិត្ត​របស់ខ្លួន​មួយ​នេះ​ចេញពី​កម្មវិធី​យន្តហោះ F-35 ដើម្បី​ឆ្លើយតប​ទៅនឹង​ផែនការ​របស់​តួ​ក​គី​ដើម្បី​ទិញ​ប្រព័ន្ធ​ការពារ​អាកាស S-400 របស់​រុស្ស៊ី​។​

​លោក​ថេ​មែ​ល កូ​ទីល (Temel Kotil) អគ្គនាយក​និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Turkish Aerospace Industries Inc. (TAI) បាន​និយាយថា “​ម៉ាស៊ីន​របស់​យើង​គឺ​គ្រាន់តែ​ជា​គំរូ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ឆ្នាំ ២០២៣ វា​នឹងមាន​ម៉ាស៊ីន​ពិតប្រាកដ ហើយ​ការហោះហើរ​លើកដំបូង​គឺ​នៅ​ឆ្នាំ ២០២៥ ហើយនឹង​ដាក់ឱ្យ​ប្រើ​ក្នុង​ឆ្នាំ ២០២៨”​។ នេះ​បើ​យោងតាម​វេ​ប​សាយ Defense News៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​បំបាំងកាយ​គំរូ​របស់​តួ​ក​គី TF-X