តួ​ក​គី​បណ្តេញ​ប៉ូលិស បុគ្គលិក​ក្រសួង និង​សាស្ត្រាចារ្យ​ជាង ៧.០០០ នាក់ នៅមុន​ខួប​រដ្ឋប្រហារ​

312

តួ​ក​គី​បណ្តេញ​ប៉ូលិស បុគ្គលិក​ក្រសួង និង សាស្ត្រាចារ្យ ជាង ៧.០០០ នាក់ នៅមុន​ខួប​លើកទីមួយ​នៃ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​។

ការបណ្តេញ​នេះ​ធ្វើឡើង​សម្រាប់​ជា​ផ្នែក​មួយ​នៃ​ការ​បន្សុទ្ធ​ស្ថាប័នរដ្ឋ​ដ៏​សំខាន់ រួមមាន​ផ្នែក​យុត្តិធម៌ ប៉ូលិស និង​ការអប់រំ ដើម្បី​ឆ្លើយតប​ទៅនឹង​កោលាហល​កាលពី​ឆ្នាំមុន​។

​នៅ​ថ្ងៃ​សៅរ៍​ទី ១៥ កក្កដា​នេះ តួ​ក​គី​ប្រារព្ធ​ខួប​១​ឆ្នាំ ចាប់តាំងពី​ទាហាន​វ័យក្មេង​ឈាមរាវ​បាន​បាញ់​ផ្លោង​ដាក់​អគារ និង បើក​ការបាញ់ប្រហារ​លើ​ជន​ស៊ីវិល​។

មនុស្ស​ជាង ២៥០ នាក់​ត្រូវបាន​សម្លាប់​ក្នុង​អំពើហិង្សា​រដ្ឋប្រហារ​នោះ​។

អាជ្ញាធរ​តួ​ក​គី​បាន​ចោទប្រកាន់​ចលនា ស្មោះស្ម័គ្រ​នឹង​បុព្វ​ជិត​មូស្លីម លោក ហ្វេ​ធូ​ឡាស ហ្គូ​ឡិន ថា​បានរៀបចំ​ផែនការ​រដ្ឋប្រហា​រខែក​ក្កដា ឆ្នាំ​២០១៦ ដើម្បី​ផ្តួលរំលំ​លោក​ប្រធានាធិបតី រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គិ​ន​។

លោក​ហ្គូ​ឡិន ដែល​បន្ត​ស្ថិតនៅ​សហរដ្ឋអាមេរិក បដិសេធ​រាល់​ការចូលរួម​ណាមួយ​ក្នុង​រដ្ឋប្រហារ​នេះ​។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន មកទល់​ឥឡូវ​បាន​បដិសេធ​ការអំពាវនាវ​ពី​អាជ្ញាធរ​តួ​ក​គី ដើម្បី​ធ្វើ​បត្យាប័ន​បុព្វ​ជិត​រូបនេះ​។

​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​រាយការណ៍​ថា ក្នុងចំណោម​អ្នក​ដែល​ត្រូវ​បណ្តេញចេញ​នោះ​គឺមាន មន្ត្រីប៉ូលិស ២.៣០៣ នាក់ និង សាស្ត្រាចារ្យ​សាកលវិទ្យាល័យ ៣០២ នាក់​។ មន្ត្រីប៉ូលិស និង ទាហាន​ចូលនិវត្តន៍ ៣៤២ នាក់​ទៀត​ក៏​ត្រូវបាន​ដកហូត​តំណែង និង​ស័ក្តិ​របស់​ពួកគេ​ផងដែរ​៕ ​ដោយ ៖កញ្ញាដាលីស

ទិដ្ឋភាព​ការធ្វើ​រដ្ឋប្រហារ​បរាជ័យ​កាលពី​ខែកក្កដា ឆ្នាំ ២០១៦