តួ​រ៉ាំ​បូ កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​ជុំវិញ​ករណី​បៀតបៀន​ផ្លូវភេទ​

1080
ចែករម្លែក

​អ្នកនាំពាក្យ​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៣​មិថុនា​ថា ពួក​រដ្ឋអាជ្ញា​អាមេរិក​បាន​បើក​ការស៊ើបអង្កេត​មួយ​ដើម្បី​កំណត់ថា​តើ​តារា​សម្តែង ស៊ី​ល​វេ​ស្ទើ ស្ត​ល​ឡូ​ន (​តួ​រ៉ាំ​បូ​) គួរតែ​ត្រូវបាន​ចោទប្រកាន់​ពីបទ​បៀតបៀន​ផ្លូវភេទ​ដែល​បាន​រាយការណ៍​កាលពី​ឆ្នាំមុន ឬ យ៉ាងណា​នោះ​។​

​លោក ក្រេ​ក រី​ស្លី​ង អ្នកនាំពាក្យ​ការិយាល័យ​មេធាវី​ថ្នាក់​សង្កាត់​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​ករណី​មួយ​ត្រូវ​បានបង្ហាញ​នៅថ្ងៃនេះ​ដោយ​នាយកដ្ឋាន​ប៉ូលិស​សាន់​តា​ម៉ូ​នី​កា ទាក់ទង​នឹង​លោក ស៊ី​ល​វេ​ស្ទើ ស្ត​ល​ឡូ​ន​។ ករណីនេះ​កំពុង​ត្រូវបាន​ពិនិត្យ​ដោយ​កងកម្លាំង​ប្រឆាំង​បទល្មើស​ផ្លូវភេទ​របស់​យើង​”​។​

​ករណីនេះ​គឺ​ពាក់​ព​ន្ធ័​ទៅនឹង​ស្ត្រី​ម្នាក់​ដែល​បាន​រាយការណ៍​កាលពី​ខែវិច្ឆិកា​ថា តារា​សម្តែង​វ័យ ៧១ ឆ្នាំ ដែល​ល្បី​ក្នុង​ខ្សែភាពយន្ត “Rocky” និង “Rambo” បាន​បៀតបៀន​មកលើ​នាង​កាលពី​ឆ្នាំ ១៩៩០​។​

​លោ​ករី​ស្លី​ង​បាន​បដិសេធ​មិន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែ​ម​អំពី​ការចោទប្រកាន់​នេះ ឬ បញ្ជាក់ថា​តើ​ច្បាប់អាជ្ញាយុកាល​រយៈពេល ១០ ឆ្នាំ​របស់​រដ្ឋ​កាលីហ្វ័រ​ញ៉ា អាចអនុវត្ត​នៅក្នុង​ករណីនេះ​បានដែរ​ឬ​យ៉ាងណា​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

លោក ស៊ី​ល​វេ​ស្ទើ ស្ត​ល​ឡូ​ន