តួ​សៀវ​ឡុង​នី អាយុ ៥២ ឆ្នាំ​បង្អួត​ក្បាលពោះ​រាបស្មើ​ស្អាត​ស្ទើរ​មិនគួរ​ឱ្យ​ជឿ

303
ចែករម្លែក

​តារា​សម្តែង​ហុងកុង​នាង ខា​មែន លី​យឹ​កទុង ចង់ឱ្យ​អ្នកគាំទ្រ​ដឹងថា នាង​មិនមែន​ស្គម​ទេ គឺ​នាង​ខ្លាំងក្លា​។

​នាង​ខា​មែន ដែល​ល្បី​ខ្លាំង​ពេល​សម្តែង​ជា​តួ​សៀវ​ឡុង​នី​ឬ​កូន​នាគ​តូច​ក្នុង​រឿង​ភាគ​ក្បាច់គុន​ឆ្នាំ​១៩៩៥ “The Return of The Condor Heroes” បានធ្វើឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ខ្លាំង បន្ទាប់ពី​នាង​បង្អួត​ក្បាលពោះ​រាបស្មើ​ស្អាត​របស់​នាង​នៅលើ​ផុស Weibo កាលពី​ថ្ងៃទី​១៩ វិច្ឆិកា​។

​នាង​បានសរសេរថា “​ចែករំលែក​លទ្ធផល​នៃ​ការហាត់​ប្រាណ​របស់ខ្ញុំ​។ អ្នក​រាល់គ្នា​តែង​និយាយថា​ខ្ញុំ​ស្គម​ពេក​។ តាមពិត ខ្ញុំ​ខ្លាំងក្លា​”​។

​ដោយ​ពាក់​ត្រឹម​អាវទ្រនាប់​កីឡា​ក្រហម និង ខោ​ខ្មៅ​ខ្លី ដៃ​និង​ក្បាលពោះ​រឹងមាំ​របស់​នាង​ខា​មែន​បានបង្ហាញ​ឱ្យឃើញ​ទាំង​ដុល​។

​តារា​ស្រី ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យ​រហស្សនាម​ថា​កូន​នាគ​ស្អាត​ដាច់​គេ ក៏បាន​ធ្វើឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ជាមួយនឹង​សម្រស់​ឥត​ប្តូរ​និង​មិនចេះ​ចាស់​របស់​នាង​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

នាង ខា​មែន លី​យឹ​កទុង ល្បី​ខ្លាំង​ពេល​សម្តែង​ជា​តួ​សៀវ​ឡុង​នី​ឆ្នាំ​១៩៩៥
នាង ខា​មែន លី​យឹ​កទុង ល្បី​ខ្លាំង​ពេល​សម្តែង​ជា​តួ​សៀវ​ឡុង​នី​ឆ្នាំ​១៩៩៥