តួ​ស្ពាន​នាង​គ​ង្ហី​ង​ទី​៣ នឹង​លើកដាក់​លើ​ជើង​ទម្រ​នៅ​អំឡុង​ជាង​១០​ថ្ងៃ​ទៀត​

1324
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: បន្ទាប់ពី​តួ​ស្ពាន​ចំនួន​២ បាន​លើកដាក់​លើ​ជើង​ទម្រ​ស្ពាន​អាកាស​ថ្មើរជើង ត្រង់​អតីត​រង្វង់​នាង​គ​ង្ហី​ង​មក ពេលនេះ​ជើង​តួ​ស្ពាន​ទី​៣ នឹង​ត្រូវគេ​លើកដាក់​បន្តទៀត ក្នុងអំឡុង​ចាប់ពី​ថ្ងៃទី​១៩​ដល់​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០១៨​ខាងមុខ​។​

​បើតាម​ប្រធាន​គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង ត្រង់​អតីត​រង្វង់​មូល​នា​ងគ​ង្ហី​ង បានឱ្យដឹងថា បន្ទាប់ពី​ទទួលបាន​ជោគជ័យ នៃ​ការលើកដាក់​តួ​ស្ពាន​ត​ភ្ជាប់​លើ​ជើង​ទម្រ​ស្ពាន​ចំនួន​២ ដែល​លើក​ទី​១​កាលពីមុន​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ និង​លើក​ទី​២ កាលពី​យប់​ថ្ងៃទី​៥​ខែឧសភា​មក នាពេលនេះ ពួកខ្លួន​កំពុង​សម្រុក​ផ្សារ​តួ​ស្ពាន​ទី​៣ ដើម្បី​លើកដាក់​លើ​ជើង​ទម្រ​នៅ​អំឡុង​ចុងខែ​ឧសភា​បន្ត​ទៀត​។​

​ដោយឡែក​បើតាម​ក្រុម​វិស្វករ​បានលើកឡើង​ថា តួ​ស្ពាន​លើក​ទី​៣​នេះ គេ​នឹងដាក់​ភ្ជាប់​ត្រង់ចំណុច​រូបសំណាក​នាង​គ​ង្ហី​ង ឆ្លងទៅ​ត្រង់​កាន់ជើង​ទម្រ​ក្បែរ​ធនាគារ​ឯកទេសខម​ឌូ​។ ចំពោះ​តួ​ស្ពាន​ទាំងអស់​រួម​សរុប​មាន​ចំនួន​៥​ដែល​ពេលនេះ ទើប​ត​ភ្ជាប់​ជោគជ័យ​ចំនួន​តួ​ស្ពាន​២​ប៉ុណ្ណោះ​។ សម្រាប់​តួ​ស្ពាន​ចំនួន​២​ទៀត ដែល​នៅសល់​ជា​តួ​ស្ពាន​វែង និង​ពិបាក​ភ្ជាប់​ជាងគេ​ត្រូវបាន​ទុក​ក្រោយ​គេ​។​

​គួរ​បញ្ជាក់ថា ស្ពាន​អាកាស​ថ្មើរជើង​ត្រង់​រង្វង់​មូល​អតីត​នាគ​ង្ហី​ង​មួយកន្លែង​នេះ គឺជា​ស្ពាន​អាកាស​ថ្មើរជើង​លើក​ទី​២ ហើយ​នៅ​កម្ពុជា បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​បានទទួល​ជោគជ័យ​ការសង​សង់ស្ពាន​អាកាស​ថ្មើរជើង​ត្រង់​ផ្សារ​ជំ​ពូ​វន្ត​កាលពីមុន​មកនេះ​។​

​ដោយឡែក​បើតាម​គម្រោង​ស្ពាន​ថ្មើរជើង​កន្លែង​នេះ មាន​ប្រវែង ១៩២.៥​ម ទទឹង ៣​ម កំពស់​ពី​ដី ៥.៥​ម និង​មាន​ជណ្តើរ​ឡើង​ចុះ​ចំនួន ៦​កន្លែង​។​

តាម​គម្រោង​ស្ពាន​អាកាស​ថ្មើរជើង​កន្លែង​នេះ នឹងត្រូវ​បញ្ចប់​ការសាងសង់​នៅត្រឹម​ខែមេសា ឆ្នាំ​២០១៨ ពោលគឺ​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ប៉ុន្តែ​នាពេលនេះ បានអូសបន្លាយ​ពេលរ​ហូត​ដល់​ខែឧសភា​ហើយ មិនទាន់​បញ្ចប់​ការសាងសង់​នៅឡើយ​ទេ​។ ស្ពាន​អាកាស​ថ្មើរជើង​មួយកន្លែង​នេះដែរ មានតម្លៃ​ជាង​៣​លាន​ដុល្លារ​៕ ល​

#